
(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា អ្នកចាត់ការទូទៅលោក Erik ten Hag បាននិយាយប្រាប់ទៅមហាជនយ៉ាងដូច្នេះថា «នៅចាំបានទេ ពួកយើងបានចុះហត្ថលេខានាំយកកីឡាករមានទេពកោសល្យមួយចំនួន… និងជាមួយទេពកោសល្យ ពួកយើងត្រូវការពេលវេលាសម្រាប់អភិវឌ្ឍន៍ខ្លួន ដូចអ្វីដែលយើងឃើញពីសមិទ្ធផលរបស់ Garnacho និង Kobbie Mainoo ។ ដូច្នេះសម្រាប់ Rasmus Hojlund ក៏ត្រូវការពេលដូចគ្នា ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្ញុំដឹងថាយើងមិនមានពេលគ្រប់គ្រាន់ … »៕
ប្រភព៖ Fabrizio Romano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



