(បរទេស)៖ ខ្សែការពារកណ្តាល Lisandro Martinez របស់ក្រុមបិសាចក្រហម Manchester United បានលើកឈ្មោះខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុមកាំភ្លើងធំ Arsenal ថាជាគូប្រជែងដ៏ស្វិតស្វាញបំផុត បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានផ្លាស់ពី Ajax មកកាន់ទឹកដី Old Trafford ក្នុងតម្លៃផ្ទេរ ៤៧លានផោន កាលពីឆ្នាំ២០២២ ។
ទន្ទឹមនឹងការមកដល់ទឹកដីអង់គ្លេសដំបូង កីឡាករវ័យ ២៥ ឆ្នាំត្រូវបានមើលឃើញថា មិនអាចរីកចម្រើន និងជោគជ័យល្បីឈ្មោះនៅក្របខ័ណ្ឌ Premier League ឡើយ ដោយសារតែកម្ពស់របស់គេទាបធៀបទៅនឹងកីឡាករដទៃទៀតប៉ុន្តែ Martinez បានបង្ហាញសមត្ថភាពដ៏អស្ចារ្យគួរឲ្យចាប់អារម្មណ៍ជាមួយ Raphael Varane មុនពេលជួយអាហ្សង់ទីនឈ្នះពាន World Cup ២០២២៕
ក្រុមប្រជែងពាន និង ក្នុងនាមក្រុមការពារតំណែងជើងឯក Man. City នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Nottingham Forest នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង ១០ និង៣០នាទីយប់នេះ ក្នុងនាមក្រុមដែលមានចំណាត់ថ្នាក់លេខពីរក្នុងតារាងដែលមានមួយប្រកួតក្នុងដៃបន្ទាប់ពីArsenal ខណៈក្រុមម្ចាស់ផ្ទះNottingham Forest មានត្រឹមតែមួយពិន្ទុលើសតំបន់កាត់ចោលដោយឈរនៅលេខរៀងទី ១៧។សម្រាប់ Nottinham Forest ៦ប្រកួតចុងក្រោយឈ្នះ១ស្មើ៣និងចាញ់២ ខណៈការប្រកួត៣ដងចុងក្រោយក៏មិនដែលឈ្នះសោះ។ សម្រាប់Man.City ធ្វើបានល្អណាស់ដោយ ៦ប្រកួតចុងក្រោយស្មើ២ និង ៤ដងចុងក្រោយឈ្នះទំាង៤លើក។ ១.ប្រវត្តិជួបគ្នា ជួបគ្នា៣ដងចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ឈ្នះ២និងស្មើ១ ខណៈការប្រកួតនៅថ្ងៃទី២៣ កញ្ញា ២០២៤ ក្រុម Man.city បានយកឈ្នះក្នុងលទ្ធផល ២ទល់និង០ នៅទឹកដី Etihad. ២.ពត៌មានក្រុមNottinham Forest(ម្ចាស់ផ្ទះ) Nottingham Forest នៅតែមិនមានកីឡាកររបួស Taiwo Awoniyi និង Willy-Arnaud Boly ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSels; Williams, Niakhate, Murillo, […]