
ក្រុមមេឃខៀវ Man.City ម្ចាស់ជើងឯកក្របខណ្ឌ Premier League និងត្រូវធ្វើដំណើរទៅកាន់ទឹកដី St James’ Park ដើម្បីជួបនិងក្រុមសារិកាព្រៃ Newcastle United នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃអាទិត្យស្អែកនេះ។ បច្ចុប្បន្នក្រុមទាំងពីរមានគម្លាតពីគ្នា ១១ ពិន្ទុនៅក្នុងតារាងEPL ក៏ព្រោះតែ Man.City ឈរនៅលេខរៀងទី៣ ក្រោយឈ្នះ៥និងស្មើ១មានគម្លាតពីក្រុមហង្សក្រហម Liverpool ៥ពិន្ទុ ខណៈ Newcastle ឈរនៅលេខរៀងទី ៩ក្រោយចាញ់៥ដងនិងឈ្នះតែ១លើកគត់ក្នុងចំណោម ៦ប្រកួតចុងក្រោយ ។
១.ប្រវត្តិជួបគ្នា
Newcastle United បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៣២ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Man City
ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះតែមួយរបស់ពួកគេក្នុងអំឡុងពេលនេះកើតឡើងដោយពិន្ទុ ២-១ នៅលើទឹកដីខ្លួនឯ
ងក្នុងឆ្នាំ២០១៩ ។Manchester City បានស៊ុតបាល់បញ្ចូលទីសរុបចំនួន ៩៨ គ្រាប់ និងរក្សាបាន ២២ Clean Sheet ទល់នឹង
Newcastle United ក្នុងក្របខ័ណ្ឌ Premier League ដែលច្រើនជាងពួកគេបានគ្រប់គ្រងលើគូប្រកួតផ្សេងទៀតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។
២.ពត៌មានក្រុមNewcastle(ម្ចាស់ផ្ទះ)
ក្រុមNewcastle មិនមានកីឡាករឈុតធំរហូតដល់ទៅ១០នាក់ឯណោះសម្រាប់
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Dubravka; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Miley; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមMan.City (ភ្ញៀវ)
ក្រុមភ្ញៀវស្វាគមន៏ការត្រលប់មកវិញរបស់ Kevin De Bruyne និង Jeremy Doku កាលពីចុងសប្តាហ៍មុន។
ទោះជាយ៉ាងណាក៏ដោយ John Stones ទំនងអវត្តមានរហូតដល់ចុងខែ។Bernardo Silva និង Kalvin Phillips ទាំងពីរនាក់មានជំងឺ ហើយមានការសង្ស័យ។
Erling Haaland នៅបន្តអវត្តមានរហូតដល់ចុងខែនេះដោយសាររបួសឆ្អឹងជើង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ederson; Walker, Dias, Ake, Gvardiol; Rodri, Kovacic; Bernardo, Foden, Grealish; Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle ១ : ២ Man.City
ប្រភព:whoscored &sportskeeda&sportsmole

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]



