Close
Featured-Image
Prediction: Man.Utd អាចសងសឹក Tottenham ដើម្បីរំកិលខ្លួនទៅកៀកចំនុច Top ៤បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហម និងត្រូវធ្វើការប្រកួតក្របខណ្ឌ Premier League ជាមួយក្រុមមាន់ខ្នាយមាស Tottenham ក្នុងនាមជាភ្ញៀវនៅរាត្រី ថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង ១១និង៣០ នាទីយប់សម្រាប់ការប្រកួត​ក្របខណ្ឌ EPL ។សម្រាប់ Tottenham ៦ប្រកួតចុងក្រោយ​នៅ EPL គឺឈ្នះ៤និងចាញ់២ ឈរនៅលេខរៀងទី ៥ ខណៈម្ចាស់ផ្ទះ Man.Utd ឈរនៅលេខរៀងទី៨ក្រោយ៦ប្រកួតឈ្នះ២ចាញ់៣និងស្មើ១។
Tottenham well worth two-goal win after outplaying Manchester United
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Man.Utd ឈ្នះ៣ Tottenham ឈ្នះ១និងស្មើ១ ។ ទោះយ៉ាងណាការប្រកួតចុងក្រោយនៅខែកក្កដា ២០២៣គឺ Tottenham បានយកឈ្នះ​ដោយ លទ្ធផល២ទល់និង០។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
កីឡាករខ្ចីជើងពីក្រុម Fiorentina គឺ Sofyan Amrabat និងអវត្តមានដោយសារការចូលរួមព្រឹត្តការណ៏ Africa Cup of Nationsសម្រាប់ជម្រើសជាតិម៉ារ៉ុក ទោះយ៉ាងណាអ្នកចាំទីAndre Onana នឹងលេងនៅទីនេះ បើទោះបីជាកាមេរូនកំពុងធ្វើសកម្មភាពក្រោយ ២៤ ម៉ោងបន្ទាប់ពីការស្វាគមន៍ពីក្រុម Tottenham នៅថ្ងៃអាទិត្យក៏ដោយ។ Casemiro និង Lisandro Martinez បានធ្វើការហ្វឹកហាត់ ហើយការត្រលប់មកវិញរបស់ពួកគេគឺជាការលើកទឹកចិត្តសម្រាប់គ្រូបង្វឹក Erik ten Hag ។ ទោះយ៉ាងណាក៏ដោយ Victor Lindelof, Mason Mount និង Tyrell Malacia នៅតែអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Varane, Evans, Dalot; McTominay, Mainoo; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Furious Man United fans all saying same thing about Erik ten Hag decision after Tottenham win
៣.ពត៌មានក្រុមTottenham(ភ្ញៀវ)
Dejan Kulusevski បានបញ្ចប់បម្រាមនិងត្រៀមវិលត្រលប់មកជួយក្រុមវិញទោះយ៉ាងណា Tottenham រងការខកចិត្តខណៈ Giovani Lo Celso បន្តនៅក្រៅទីលាន។
Pape Sarr, Yves Bissouma និង Son Heung-Min សុទ្ធតែអវត្តមានដោយសារការចូលរួមរៀងៗខ្លួនក្នុងព្រឹត្តិការណ៍ Africa Cup of Nations និង Asian Cup ។
រីឯ Cristian Romero បានជាសះស្បើយពីរបួសសរសៃពួរលឿនជាងការរំពឹងទុក ហើយអាចនឹងចាប់ផ្តើមនៅទីនេះ ទោះបីជា Radu Dragusin អាចនិងត្រូវគ្រូបង្វឹក Ange Postecoglou ចង់អោយកីឡាករអាហ្សង់ទីនបន្តធូរស្បើយ ហើយដាក់កីឡាករអន្តរជាតិរ៉ូម៉ានីរូបនេះចូលលេងជំនួសវិញ។ សម្រាប់ខ្សែ​ប្រយុទ្ធ Timo Werner គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីបញ្ចប់ការផ្ទេរក្នុងលក្ខណ្ឌខ្ចីជើងមកពីក្រុម RB Leipzig ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Emerson, Van de Ven, Udogie; Skipp, Bentancur; Johnson, Kulusevski, Werner; Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ២ :១ Tottenham
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!
featured image

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]

ចុចអានបន្ត
អត្ថបទទាក់ទង