អតីតគ្រូជម្រើសជាតិអង់គ្លេស កំពុងតស៊ូនឹងជម្ងឺដ៏កាចសាហាវមួយនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ អតីតគ្រូបង្វឹកអង់គ្លេសលោក Sven-Goran Eriksson ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីក។ គ្រូបង្វឹកសញ្ជាតិស៊ុយអែតវ័យ ៧៥ ឆ្នាំរូបនេះគឺជាគ្រូបង្វឹកបរទេសដំបូងគេដែលបានចាត់ការទូទៅប្រទេសអង់គ្លេស និងបានដឹកនាំក្រុមឡើងទៅដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពាន World Cup ឆ្នាំ ២០០២ និង ២០០៦ និងក្នុងពានអឺរ៉ូឆ្នាំ ២០០៤។
អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្ទុះខ្លាំង! មិនដល់២៤ម៉ោងផង វីដេអូ Surprise មង្គលការអតិថិជន របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយកញ្ញារ៉ាប៊ីមានអ្នកទស្សនាជិត ៣លាននាក់
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទន្ទឹមនឹងនេះ លោក Eriksson បាននិយាយយ៉ាងសោកសៅប្រាប់វិទ្យុស៊ុយអែត P1 ថា «ខ្ញុំនឹងទប់ទល់តស៊ូនឹងជម្ងឺឱ្យបានយូរតាមអ្វីដែលអាចធ្វើទៅបាន ខ្ញុំកំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរ»។ គួរជម្រាបដែរថា គាត់មានអាជីព ៤២ ឆ្នាំក្នុងការដឹកនាំ ហើយបានធ្វើរោគវិនិច្ឆ័យជំងឺមហារីករបស់គាត់កាលពីជិតមួយឆ្នាំមុន ដោយបានឈប់ពីតួនាទីថ្មីបំផុតជានាយកកីឡានៅក្លឹបស៊ុយអែត Karlstad អំឡុង ១១ ខែមុនដោយសារតែបញ្ហាសុខភាព៕
ប្រភព៖ BBC
អត្ថបទទាក់ទង
1 week ago .
841 Views
លោក Ole ធ្លាប់បង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់
2 weeks ago .
364 Views
តារាឆ្នើម Liverpool ដ៏មានសក្កានុពលរូបនេះ មិនចង់ចែកផ្លូវ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី
2 weeks ago .
575 Views
លោក Xavi សង្ឃឹមថា៖ «ខ្សែការពារឆ្នើមរូបនេះ» នឹងបន្តកុងត្រាថ្មីនៅ Camp Nou
2 weeks ago .
451 Views
បើទោះជាស្មើ! លោក Ten Hag សរសើរកូនក្រុមខ្លួនរូបនេះ ក្រោយទទួលរងការរិះគន់ច្រើន