អតីតគ្រូជម្រើសជាតិអង់គ្លេស កំពុងតស៊ូនឹងជម្ងឺដ៏កាចសាហាវមួយនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ អតីតគ្រូបង្វឹកអង់គ្លេសលោក Sven-Goran Eriksson ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីក។ គ្រូបង្វឹកសញ្ជាតិស៊ុយអែតវ័យ ៧៥ ឆ្នាំរូបនេះគឺជាគ្រូបង្វឹកបរទេសដំបូងគេដែលបានចាត់ការទូទៅប្រទេសអង់គ្លេស និងបានដឹកនាំក្រុមឡើងទៅដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពាន World Cup ឆ្នាំ ២០០២ និង ២០០៦ និងក្នុងពានអឺរ៉ូឆ្នាំ ២០០៤។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទន្ទឹមនឹងនេះ លោក Eriksson បាននិយាយយ៉ាងសោកសៅប្រាប់វិទ្យុស៊ុយអែត P1 ថា «ខ្ញុំនឹងទប់ទល់តស៊ូនឹងជម្ងឺឱ្យបានយូរតាមអ្វីដែលអាចធ្វើទៅបាន ខ្ញុំកំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរ»។ គួរជម្រាបដែរថា គាត់មានអាជីព ៤២ ឆ្នាំក្នុងការដឹកនាំ ហើយបានធ្វើរោគវិនិច្ឆ័យជំងឺមហារីករបស់គាត់កាលពីជិតមួយឆ្នាំមុន ដោយបានឈប់ពីតួនាទីថ្មីបំផុតជានាយកកីឡានៅក្លឹបស៊ុយអែត Karlstad អំឡុង ១១ ខែមុនដោយសារតែបញ្ហាសុខភាព៕

ប្រភព៖ BBC
អត្ថបទទាក់ទង
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
375 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
805 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
2 months ago .
571 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
