ក្រុមBayern Munich មានបំណងរំកិលទៅកៀកក្រុមកំពូលតារាង Bundesliga គឺBayer Leverkusen នៅពេលដែលពួកគេធ្វើការប្រកួត ស្វាគមន៏ក្រុមHoffenhiem សម្រាប់ការប្រកួតលីកកំពូលអង់គ្លេសនៅក្នុងឆ្នាំ ២០២៤ នៅវេលាព្រឹកថ្ងៃសៅរ៏វេលាម៉ោង២: ៣០នាទីនាកីឡដ្ឋាន Allianz Arena ។ក្រុមម្ចាស់ផ្ទះរបស់លោក Thomas Tuchelដែលកំពុងកាន់ទុក្ខបន្ទាប់ពីការស្លាប់របស់វីរបុរសក្លឹប Franz Beckenbauer ថ្មីៗនេះ និងត្រៀមចង់បញ្ចេញសមត្ថភាពយកឈ្នះជាលើកទី៣ជាប់គ្នាសម្រាប់ក្របខណ្ឌ Bundesliga ក្រោយចូលឆ្នាំសកល។មានន័យថា Bayern Munich ៦ប្រកួតចុងក្រោយឈ្នះ៥ចាញ់១ កំពុងឈរនៅលេខរៀងទី២ ខណៈ Hoffenhiemបច្ចុប្បន្នឈរនៅលេខរៀងទី៧ ក្រោយប្រកួតបាន៦ ដងឈ្នះ១ស្មើ២និងចាញ់៣។កីឡាករដែលគួរកត់សម្គាល់នោះគឺកាពីតែនក្រុមជម្រើសជាតិអង់គ្លេសKane ដែលរកបាន ២៥គ្រាប់និង Assist ៨ដង ក្នុងចំណោមការប្រកួត២២លើកនៅរដូវកាលនេះ។
១.ប្រវត្តិជួបគ្នា
ការជួបគ្នា២៨ដងគឺ Bayern Munich ឈ្នះ ១៥ និងចាញ់៤ហើយស្មើ៥ដង។
២.ពត៌មានក្រុមBayern Munich(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Laimer, Upamecano, De Ligt, Davies; Kimmich, Goretzka; Sane, Musiala, Coman; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(៤-២-៣-១)
៣.ពត៌មានក្រុមHoffenheim(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងBaumann; Vogt, Brooks, Kabak; Stach; Kaderabek, Promel, Grillitsch, Skov; Bebou, Kramaric
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(៣-១-៤-២)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ៤:០ Hoffenheim
ប្រភព:90min &sportskeeda&sportsmole
(បារាំង)៖ ក្លឹបយក្សបារាំង Paris Saint-Germain កំពុងមានផែនការទី២ រួចជាស្រេច ប្រសិន Kylian Mbappe នៅតែបន្តចង់ចាកចេញពីទឹកដីបារាំងនោះ។ ទន្ទឹមនឹងនេះ ក្រុមរបស់លោក Luis Enrique នឹងបង្កើនការតាមប្រមាញ់លើខ្សែបម្រើស្លាបរបស់ Khvicha Kvaratskhelia របស់ក្លឹបនៅអ៊ីតាលី Napoli ដែលមានតម្លៃខ្លួនផ្ទេរថ្លៃគួរសមប្រមាណ ១២០លានអឺរ៉ូ ឬស្មើនឹង ១០៣លានផោន។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ា! PSG ត្រៀមលុយធំសម្បើម ១២០លានអឺរ៉ូ ដើម្បីទិញកីឡាករជំនួស Mbappe ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការចាកចេញពី PSG ហើយផ្លាស់កាន់ក្រុមអធិរាជស Real Madrid នៅខែមិថុនាខាងមុខ។ ដោយឡែក គ្រូបង្វឹក PSG លោក Enrique បានកោតសរសើរដល់ Kvaratskhelia ហើយចាត់ទុកថាកីឡាករអន្តរជាតិ Georgia គឺជាកីឡាករដ៏ល្អបំផុតមួយរូបក្នុងយកមកពង្រឹងក្រុម មុនពេលយុទ្ធនាការថ្មីមកដល់។ […]