
(អេស៉្បាញ)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid បានដាក់ផែនការដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្វេង Alphonso Davies របស់ក្លឹបយក្សនៅអាល្លឺម៉ង់ Bayern Munich។ ទន្ទឹមនឹងនោះ Real Madrid បានស្នើឱ្យកីឡាករ Davies កុំទាន់អាលចុះកុងត្រាថ្មីជាមួយ Bayern នេះបើយោងតាម Sky Sports Germany ។ កីឡាករល្បឿនលឿនសញ្ជាតិកាណាដា គឺជាគោលដៅផ្ទេរដ៏សំខាន់ ខណៈកិច្ចសន្យាកុងត្រាជាមួយ Bayern នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។
គួរជម្រាបដែរថា Davies ស្ថិតក្នុងចំណោមខ្សែការពារឆ្វេងដ៏ល្អបំផុតក្នុងពិភពលោក ហើយបានបង្ហាញខ្លួន ១៧៦ដង ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និង Assists ២៨ដង។ លើសពីនេះ ម្ចាស់ជើងឯកអាល្លឺម៉ង់នៅតែចង់បន្តកុងត្រាថ្មីដល់រូបគេ ប៉ុន្តែកីឡាករវ័យ២៣ឆ្នាំរូបនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។ មិនតែប៉ុណ្ណោះ ក្លឹបយក្ស La Liga កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពមួយនេះ ខណៈពួកគេកំពុងធ្វើការបញ្ចុះបញ្ចូលឲ្យ Davies ចាកចេញពីកីឡដ្ឋាន Allianz Arena នៅចុងបញ្ចប់នៃរដូវកាលនេះ៕
ប្រភព៖ sportskeeda

គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។ Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons […]



