

ក្រោយឆ្លងផុតការប្រកួត FA Cup ជុំទីបីកាលពីពេលថ្មីៗនេះ Liverpool និងត្រូវបើកទ្វារកីឡដ្ឋានAnfield ដើម្បីទទួលក្រុម Fulham ក្នុងការប្រកួតជម្រុះជុំទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup នៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ទី ១១ មករា ២០២៣។ម្ចាស់ផ្ទះនិងត្រូវស្វាគមន៍ក្រុម Cottagers ក្រោយជ័យជម្នះ ២-0 លើក្រុម Arsenal ក្នុងពានរង្វាន់ FA Cup ខណៈក្រុមលោក Marco Silva បានយកឈ្នះលើក្រុម Rotherham United ១-០ ដើម្បីឈានទៅជុំទី ៤ ។ក្រុមទាំងពីរមានប្រវត្តិប្រកួតនៅEFL Cup ល្អដូចគ្នាពោលគឺ Liverpool មិនដែលចាញ់និងស្មើ ពោលគឺឈ្នះ៣ដង ខណៈ Fulham ឈ្នះ៤លើកចុងក្រោយ។ ហើយសម្រាប់ Liverpool ការប្រកួតនៅគ្រប់ក្រប ខណ្ឌប្រកួតរួមទាំងEPL ផងនោះគឺឈ្នះ៤និងស្មើ២ឈរនៅលេខរៀងទី១ ខណៈ Fulham ចាញ់៣ឈុ្នះ៣ ឈរនៅលេខរៀងទី១៣។
១.ប្រវត្តិជួបគ្នា
១៦ប្រកួតចុងក្រោយក្រុមLiverpool ឈ្នះ ១០ និងចាញ់៣ព្រមទាំងស្មើ៣។ក្នុងនោះប្រកួតក្នុងទឺកដី ៦លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួត Liverpool ឈ្នះ៥។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Virgil van Dijk ដែលបានខកខានការឈ្នះ FA Cup កាលពីថ្ងៃអាទិត្យលើក្រុម Arsenal គួរតែត្រលប់ទៅរកជម្រើសដំបូងនៅទីនេះ។ Diogo Jota អាចចូលមកក្នុងការចាប់ផ្តើមដំបូងរបស់គេចាប់តាំងពីចុងខែវិច្ឆិកា។ផ្ទុយទៅវិញ Trent Alexander-Arnold ត្រូវអវត្តមានជាច្រើនសប្តាហ៍ដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Bradley, Konate, Van Dijk, Gomez; Jones, Mac Allister, Gravenberch; Jota, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

៣.ពត៌មានក្រុមFulham(ភ្ញៀវ)
Fulham នៅតែមិនមានរបួសកីឡាករ Adama Traore និង Tim Ream ខណៈដែល Calvin Bassey, Alex Iwobi និង Fode Ballo-Toure អវត្តមានក្នុងការប្រកួត African Cup of Nations។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Tete, Adarabioyo, Diop, Robinson; Cairney, Palhinha; Wilson, Pereira, Decordova-Reid; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool២ :១ Fulham
ប្រភព:whoscored &sportskeeda&sportsmole

(USA)៖ ក្លឹបមកពីលីគប្រេស៊ីល Fluminense បានធ្វើឲ្យក្រុម Inter Milan មានការភ្ញាក់ផ្អើលជាមួយនឹងការផ្តួលពួកគេនូវជ័យជម្នះ ២:០ ដើម្បីឈានទៅលេងវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែល Inter Milan នឹងត្រូវប៉ះតទល់នឹងក្លឹប Al Hilal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖