Close
Featured-Image
Prediction: Chelsea អាចផ្តួលម្ចាស់ផ្ទះ Middlesbrough ដើម្បីមានឪកាសទៅវគ្គផ្តាច់ព្រ័ត្របានទេ?
ទំហំអក្សរ
តូច
ធំ

ការប្រកួតពានរង្វាន់ FA Cup ជុំទី ៣ រវាងក្រុមម្ចាស់ផ្ទះ Middlesbrough និងក្រុមភ្ញៀវតោខៀវ Chelsea វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅវេលាម៉ោង ៣ទាបភ្លឺឈានចូល​ថ្ងៃពុធនៅកីឡដ្ឋាន Riverside Stadium ។ក្រុម Chelsea បានយកឈ្នះលើក្រុម Newcastle United ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីដើម្បីឈានទៅដល់វគ្គ 4 ក្រុមចុងក្រោយ ខណៈក្រុមលោក Michael Carrick បានយកឈ្នះលើ Port Vale បីគ្រាប់ដោយមិនអាចតដៃរួចក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Where to watch Middlesbrough vs Chelsea live stream, TV channel, lineups, prediction for EFL Cup semifinal
១.ប្រវត្តិជួបគ្នា

ក្រុម​ភ្ញៀវ​បាន​ឈ្នះ​ការ​ជួប​គ្នា​ប្រាំបួន​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ ខណៈ​Chelsea​ រក្សា Clean Sheet ក្នុង​ការ​ឈ្នះ​ទាំង
​នេះ​ផង​ដែរ។ពួក​គេ​ធ្លាប់​ជួប​គ្នា​បី​លើក​ហើយ​ក្នុង​ពាន Carabao Cup ដោយ​ឈ្នះ​ពីរ​លើក​ឲ្យ Chelsea និង​មួយ​ប្រកួត​ម្ចាស់ផ្ទះឈ្នះ។

២.ពត៌មានក្រុមMiddlebrough(ម្ចាស់ផ្ទះ)
Middlesbrough អវត្តមានកីឡាករ Sam Silvera, Riley McGree និង Seny Dieng ខណៈ Morgan Rogers ត្រូវបានផ្អាក ខណៈដែល Sam Greenwood និង Finn Azaz មិនមានសិទ្ធិចូលរួមប្រកួត មានន័យថាកីឡាករមិនតិចជាងប្រាំនាក់ត្រូវអវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGlover; Van den Berg, Clarke, Fry, Bangura; Howson, Barlaser; Jones, Crooks, Latte Lath; Coburn
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

Chelsea, Fulham into League Cup semis after shootout wins | Reuters
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Nicolas Jackson នៅជាមួយក្រុមជម្រើសជាតិសេណេហ្គាល់សម្រាប់ AFCON ខណៈ Andrey Santos មិនមានសិទ្ធិ។Christopher Nkunku, Ben Chilwell, Benoit Badiashile និង Carney Chukwuemeka មានបញ្ហារបួស។កីឡាករ Reece James និង Wesley Fofana ក៏រងរបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, Disasi, Silva, Colwill; Gallagher, Fernandez; Madueke, Palmer, Sterling; Broja
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺំMiddlebrough ១ : ២ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង