

(អ៊ីតាលី)៖ យោងតាមគេហទំព័រ TuttoMercatoWeb បានអះអាងថា ក្លឹបយក្សនៅ Premier League តោខៀវ Chelsea កំពុងមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការនាំយកខ្សែប្រយុទ្ធស្លាបវ័យ៣០ឆ្នាំ Paulo Dybala មកកាន់ទឹកដី Stamford Bridge នៅក្នុងតម្លៃខ្លួនផ្ទេរត្រឹមតែ ១២លានអឺរ៉ូប៉ុណ្ណោះ ដែលវាជាតម្លៃដ៏សមរម្យមែនទែន ក្នុងទីផ្សារដោះដូរនាពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Chelsea ឬក្រុមផ្សេងទៀតនៅក្រៅប្រទេសអ៊ីតាលី ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Dybala នោះ។ ពួកគេនឹងត្រូវពិភាក្សាចរចារឲ្យបានលឿន ព្រោះតែឃ្លាចេញផ្សាយនេះ មានសុពលភាពត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ប៉ុណ្ណោះ។ លើសពីនេះ ក្រុម Roma ចង់បន្តកុងត្រាថ្មីដល់ Dybala បន្ទាប់ពីគ្រូបង្វឹកលោក Jose Mourinho គាត់កំពុងចូលចិត្តនូវទម្រង់លេងរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ខណៈក្រុមនៅមិនទាន់មានអ្នកដែលអាចជំនួសតំបន់លេងរបស់ Dybala បានសមប្រកបនៅឡើយ៕
ប្រភព៖ sportbible

(អង់គ្លេស)៖ ក្រោយពីក្លឹបតោខៀវ Chelsea បានផ្តួលក្លឹបយក្សបារាំង PSG ក្នុងលទ្ធផល ៣ទល់នឹង០ លើកពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ រួចមក។ ទន្ទឹមនឹងនេះ Chelsea ដាក់ឈ្មោះកីឡាករឆ្នើមៗរបស់ខ្លួន រហូតដល់ទៅ ៩នាក់ រួមទាំងកីឡាករដែលបានលេងវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ ផងដែរ “សម្រាប់លក់” មានដូចខាងក្រោមនេះអត្ថបទកំពុងចាប់អារម្មណ៍៖ ជិត៦០លានផោនហើយមិនព្រមលក់! Liverpool បដិសេធសំណើរពី Bayern ក្នុងការទិញតារាឆ្នើមម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១. Christopher Nkunku ២. Joao Felix ៣. Raheem Sterling ៤. Ben Chilwell ៥. Renato Veiga ៦. Axel Disasi […]



