ទីបំផុតក្លឹបនៅក្របខណ្ឌលីកលំដាប់ទីពីរអង់គ្លេសគឺ Birmingham City បានសម្រេចតែងតាំងលោក Tony Mowbray ជាអ្នកចាត់ការថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះពោលគឺប្រាំមួយថ្ងៃបន្ទាប់ពីការបញ្ចប់តំណែងលោក Wayne Rooney ក្រោយដឹកនាំ១៥លើកឈ្នះបានតែ២លើកប៉ុណ្ណោះ។
ផ្ទុយទៅវិញលោក Mowbray វ័យ ៦០ ឆ្នាំត្រូវបានបណ្តេញចេញដោយគូប្រជែងរបស់Birmingham គឺ Sunderland កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំមុន។
Mowbray គឺជាគ្រូបង្វឹកទី ៣ របស់ក្លឹបនៅរដូវកាលនេះ បន្ទាប់ពីពួកគេបានចែកផ្លូវគ្នាជាមួយ John Eustace ក្នុងខែតុលា ខណៈBirmingham ឈរនៅលេខរៀងទី៦ពេលនោះចាប់តាំងពីពេលនោះមក Birmingham បានធ្លាក់មកលេខ ២០ ក្នុងក្របខ័ណ្ឌ Championship ដែលមាន ៦ ពិន្ទុពីលើតំបន់កាត់ចោល។
ប្រភព:BBC
ក្លឹប Sporting Lisbon ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim បានគ្រងតំណែងជើងឯកព័រទុយហ្គាល់ Primeira Liga ជាផ្លូវការណ៏ពោលកឺបន្ទាប់ពីគូប្រជែងក្នុងទីក្រុង Benfica ត្រូវបានក្រុម Famalicao យកឈ្នះក្នុងលទ្ធផល ២-0 កាលពីថ្ងៃអាទិត្យ។Benfica ដែលជាម្ចាស់ជើងឯកលីករដូវកាលចាស់ត្រូវការឈ្នះដើម្បីរក្សាតំណែងជើងឯក ប៉ុន្តែមិនអាចទប់ទល់ការរកគ្រាប់បាល់របស់ Jose Luis Rodriguez និង Zaydou Youssouf បាន។លទ្ធផលនេះបានធ្វើឱ្យពួកគេឈរនៅលេខរៀងទីពីរក្នុងតារាង ដោយតាមពីក្រោយក្រុម Sporting ចំនួនប្រាំបីពិន្ទុ ខណៈនៅសល់ពីរប្រកួតទៀតបញ្ចប់រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្ទុះការភ្ញាក់ផ្អើល! Barcelona ចង់បានខ្សែប្រយុទ្ធ Liverpool ម្នាក់នេះដើម្បីជំនួស Lewandowski សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជោគជ័យបានក្លាយជាពានលើកទី២០របស់ Sporting និងជាលើកទីមួយក្រោយខកខានចាប់តាំងពីឆ្នាំ២០២១មក។គួររំលឹកថា Sporting ពួកគេបានយកឈ្នះ Portimonense ៣-0 កាលពីថ្ងៃសៅរ៍។អ្នកចាត់ការ Amorim វ័យ ៣៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្របខណ្ឌ Premier League […]