
ទីបំផុតក្រុមសាំបាប្រេស៊ីលបានរកឃើញគ្រូបង្វឹកថ្មីហើយនោះគឺលោក Dorival Jr បន្ទាប់ពីបុរសសញ្ជាតិប្រេស៊ីលបានសម្រេចចិត្តចាក ចេញពីក្លឹបបាល់ទាត់ Sao Paulo មកដឹកនាំក្រុមជម្រើសជាតិនោះ។ការចាកចេញរបស់Dorival ត្រូវបានប្រកាសដោយក្លឹបនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ប៉ុន្តែសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) មិនទាន់បញ្ជាក់ពីការតែងតាំងគាត់នៅឡើយទេ។ ក្រោយបញ្ចប់ការព្រមព្រៀងបុរសវ័យ៦១ឆ្នាំរូបនេះបាននិយាយថា: វាជាសុបិន្តដែលក្លាយជាការពិត។ ប្រធាន CBF លោក Ednaldo Rodrigues បានអះអាងកាលពីខែកក្កដាឆ្នាំមុនថា លោក Carlo Ancelotti នឹងចូលកាន់តំណែងពី Diniz នៅរដូវក្តៅនេះ ប៉ុន្តែបុរសជនជាតិអ៊ីតាលីវ័យ ៦៤ ឆ្នាំទើបតែ ចុះកិច្ចសន្យាថ្មីជាមួយ Real Madrid កាលពីចុងខែធ្នូជាមួយសុពលភាពដឹកនាំក្រុមរហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ។
គួររំលឹកថាម្ចាស់ជើងឯក World Cup ៥សម័យកាល បានចែកផ្លូវជាមួយគ្រូបង្វឹកបណ្ដោះអាសន្នលោក Fernando Diniz កាលពីថ្ងៃសុក្របន្ទាប់ពីលទ្ធផល ជម្រុះព្រឹត្តការណ៏World Cup ទទួលបានលទ្ធផលមិនល្អក្រោយប្រកួតបានត្រឹមស្មើវេណេស៊ុយអេឡាកាលពីថ្ងៃទី ១៣ ខែតុលា និងចាញ់ការប្រកួតជម្រុះបីលើកជាប់គ្នា ជាមួយអាហ្សង់ទីន កូឡុំប៊ី និងអ៊ុយរូហ្គាយ។ការពិតសហព័ន្ធបាល់ទាត់ប្រេស៊ីលចង់តែងតាំងគ្រូបង្វឹកជាអចិន្ត្រៃយ៍កាន់ តែឆាប់ដើម្បីត្រៀមប្រកួតវគ្គជម្រុះជុំទី៦ និងចុងក្រោយសម្រាប់អាមេរិកខាងត្បូងមុនព្រឹត្តការណ៏បាល់ទាត់ពិភពលោកឆ្នាំ ២០២៦មកដល់ ។
គួរកត់សម្គាល់ថាប្រេស៊ីលគ្មានគ្រូបង្វឹកអចិន្ត្រៃយ៍ចាប់តាំងពីចប់ការប្រកួតបាល់ទាត់ ពិភពលោកឆ្នាំ ២០២២ នៅពេលដែលលោក Tite បាន លាលែងពីតំណែងបន្ទាប់ពីការបរាជ័យក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុមក្រឡាអុកក្រូអាត។
សម្រាប់ការប្រកួតដំបូងរបស់ Dorival ដែលទទួលបន្ទុកដឹកនាំប្រេស៊ីល គឺ ប្រកួតមិត្តភាពដ៏មានកិត្យានុភាពក្នុងខែមីនា ជាមួយអង់គ្លេស និងអេស្ប៉ាញនៅទ្វីបអឺរ៉ុប។ គាត់មានបទពិសោធន៏ដឹកនាំក្រុម Flamengo ឱ្យឈ្នះពាន Copa Libertadores និង Brazilian Cup នៅឆ្នាំ ២០២២ មុនពេលចូលរួមជាមួយ Sao Paulo ចូលរួមព្រឹត្តិការណ៏ Brazilian Cup ជាលើកដំបូងរបស់ពួកគេកាលពីឆ្នាំមុន។ Dorival ក៏ធ្លាប់មានបទពិសោធន៏ដឹកនាំក្លឹបអាជីពក្រាស់ក្រែលដែរមានដូចជា Atletico Mineiro, Athletico Paranaense, Internacional, Vasco da Gama, Fluminense និង Palmeiras ជាដើម។
ប្រភព:BBC

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]



