
(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ជំនាញ និងល្បីល្បាញលោក Fabrizio Romano បានបង្ហោះនូវពាក្យពេចន៍សម្តីរបស់គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag យ៉ាងដូច្នេះថា៖ «ជឿខ្ញុំទៅ ខ្ញុំមានអារម្មណ៍មិនធម្មតា បន្ទាប់ពីនិយាយជាមួយពួកគេ»។ «បុគ្គលិកលក្ខណៈសម្បត្តិ និងគំនិតរបស់ពួកគេបានជម្រុញទៅនឹងអ្វីដែលពួកគេចង់ចូលលេង … វាពិតជាអស្ចារ្យពិតមែន»។ «ខ្ញុំគិតវិជ្ជមានខ្លាំងចំពោះរឿងទាំងអស់នោះ ខ្ញុំប្រាកដណាស់ថា វានឹងនាំប្រយោជន៍មកកាន់ Man United»៕
ប្រភព៖ Fabrizio Romano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



