(បារាំង)៖ ក្នុងពេលថ្មីៗនេះយោងតាម Foot Mercato បានរាយការណ៍មកថា ខ្សែប្រយុទ្ធបារាំងរបស់ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe ដែលមានវ័យ ២៥ឆ្នាំ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចូលរួមជាមួយក្លឹបអធិរាជស Real Madrid នៅរដូវកាលក្តៅក្រោយនេះ ដោយគ្មានតម្លៃខ្លួនផ្ទេរ។ នាពេលកន្លងមក Mbappe បានបដិសេធ Real ជាច្រើនលើកច្រើនសារ ដែលបានធ្វើឲ្យម្ចាស់ជើងឯក UCL ១៤សម័យ ស្ទើរតែនឹងបោះបង់នូវការចង់បានទៅហើយនោះ។
ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ PSG រូបនេះ ត្រូវបានអ្នកគាំទ្រ អ្នកសារព័ត៌មានធំៗ ក្នុងស្រុក និងក្រៅស្រុក បានរំពឹងទុកយ៉ាងធំសម្បើមលើអាជីពរបស់ Mbappe ដោយការសម្រេចចិត្តផ្ទេរនៅរដូវក្តៅនេះ។ រំលឹកកាលនោះ ក្លឹប Al-Hilal ហ៊ានដេញថ្លៃ ២៥៩លានផោន ទៅកាន់ PSG ប៉ុន្តែ Mbappe បានបដិសេធ និងចង់ស្នាក់នៅប្រទេសកំណើតខ្លួនបន្ត។ ទន្ទឹមនឹងនេះ ក្តីសុបិនរបស់ Real Madrid ជិតក្លាយជាការពិត ដោយក្លឹបបានខិតខំប្រឹងប្រែង បានយ៉ាងខ្ជាប់ខ្ជួន លើគោលដៅចម្បងនេះ អស់រយៈពេលជាយូរមកហើយ៕
ប្រភព៖ THE SUN
(អារ៉ាប៊ីសាអូឌីត)៖ តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីដ៏គួរឲ្យភ្ញាក់ផ្អើល១គ្រាប់ ជួយឲ្យក្រុម Al Nassr នាំមុខក្រុម Al Khaleej នៅនាទីទី១៦។ ជាលទ្ធផល Ronaldo រកបាន២គ្រាប់សម្រាប់ក្រុម Al Nassr បំបាក់ក្រុម Al Khaleej ៣ទល់នឹ១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ King’s Cup នៅកីឡដ្ឋាន Al Awwal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេនស្រឡាំងកាំង! ក្រោយ Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ CRISTIANO RONALDO WHAT A GOAL! 🤯 pic.twitter.com/qHdXaN07Id — TC (@totalcristiano) May 1, 2024