Close
Sponsor ads Featured-Image
អុញនោះម្តងជា២ដង! Mbappe យល់ព្រមផ្ទេរទៅ Real Madrid ខណៈ Liverpool បានត្រឹមស្រងាកចិត្ត
ទំហំអក្សរ
តូច
ធំ

(បារាំង)៖ ក្នុងពេលថ្មីៗនេះយោងតាម ​​Foot Mercato បានរាយការណ៍មកថា ខ្សែប្រយុទ្ធបារាំងរបស់ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe ដែលមានវ័យ ២៥ឆ្នាំ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចូលរួមជាមួយក្លឹបអធិរាជស Real Madrid នៅរដូវកាលក្តៅក្រោយនេះ ដោយគ្មានតម្លៃខ្លួនផ្ទេរ។ នាពេលកន្លងមក Mbappe បានបដិសេធ Real ជាច្រើនលើកច្រើនសារ ដែលបានធ្វើឲ្យម្ចាស់ជើងឯក UCL ១៤សម័យ ស្ទើរតែនឹងបោះបង់នូវការចង់បានទៅហើយនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ PSG រូបនេះ ត្រូវបានអ្នកគាំទ្រ អ្នកសារព័ត៌មានធំៗ ក្នុងស្រុក និងក្រៅស្រុក បានរំពឹងទុកយ៉ាងធំសម្បើមលើអាជីពរបស់ Mbappe ដោយការសម្រេចចិត្តផ្ទេរនៅរដូវក្តៅនេះ។ រំលឹកកាលនោះ ក្លឹប Al-Hilal ហ៊ានដេញថ្លៃ ២៥៩លានផោន ទៅកាន់ PSG ប៉ុន្តែ Mbappe បានបដិសេធ និងចង់ស្នាក់នៅប្រទេសកំណើតខ្លួនបន្ត។ ទន្ទឹមនឹងនេះ ក្តីសុបិនរបស់ Real Madrid ជិតក្លាយជាការពិត ដោយក្លឹបបានខិតខំប្រឹងប្រែង បានយ៉ាងខ្ជាប់ខ្ជួន លើគោលដៅចម្បងនេះ អស់រយៈពេលជាយូរមកហើយ៕

ប្រភព៖ THE SUN

អត្ថបទកំពុងចាប់អារម្មណ៍៖
សង្ឃឹមថាឈប់វេទនាទៀត! Neymar បន្តកុងត្រាកន្លះឆ្នាំបន្ថែមជាមួយក្លឹប Santos
featured image

(បរទេស)៖ ខ្សែប្រយុទ្ធដ៏មានភាពរស់រវើក Neymar JR បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល៦ខែបន្ថែម ពោលគឺមានសុពលភាពដល់ខែធ្នូ ឆ្នាំ២០២៥ ជាមួយក្លឹបកុមារភាព Santos ដែលរូបគេប្រកបអាជីពបាល់ទាត់តាំងពីតូច។ ជាមួយគ្នានេះ កីឡាករវ័យ ៣៣ឆ្នាំ ជាអតីតប្រធានក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានផ្តើមអាជីពបាល់ទាត់ដំបូងក្នុងក្លឹបលេងនៅ លីគកំពូល Serie A របស់ប្រេស៊ីល មុនពេលផ្លាស់ទៅដែនដីអឺរ៉ុប ជោគជ័យក្នុងក្លឹប FC Barcelona របស់ប្រទេសអេស្ប៉ាញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ចង់ដឹងអត់?មកស្គាល់កីឡាករឆ្នើមមានប្រាក់ឈ្នួលខ្ពស់បំផុតទាំង ៥ នៅ Major League Soccer សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណាកិច្ចសន្យា ៦ខែដំបូងរបស់អតីតតារាជើងញាក់ Neymar ជាមួយ Santos ត្រូវបានផុតកំណត់ ក្រោយពេលផ្លាស់មកចូលរួមតាំងពីខែមករា ឆ្នាំ២០២៥ ក្រោយពេលព្រមព្រៀងរំលាយកិច្ចសន្យាចាស់ជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ដោយរូបគេរបួសជាញឹកញយ។ គិតមកទល់ពេលនេះ Neymar ស៊ុតបាន ១៤១គ្រាប់ និងបោះបាល់បាន ៦៩គ្រាប់ ពីការចូលលេងសរុប ២៤៣ប្រកួត […]

ចុចអានបន្ត
អត្ថបទទាក់ទង