
(អ៊ីតាលី)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាល សញ្ជាតិហូឡង់ Dean Huijsen របស់ក្រុមសេះបង្កង់ Juventus បានបញ្ចប់ការផ្ទេរមកកាន់ក្រុម AS Roma លើកិច្ចកុងត្រាខ្ចីជើង ខណៈគ្រូបង្វឹកលោក Jose Mourinho បានស្ងើចសរសើរកីឡាករវ័យ១៨ឆ្នាំរូបនេះ យ៉ាងដូច្នេះថា «Huijsen គឺជាខ្សែការពារកណ្តាលដ៏មានទេពកោសល្យបំផុតម្នាក់នៅអឺរ៉ុប។ គាត់នឹងក្លាយជាកីឡាករកំពូលនៅថ្ងៃណាមួយ។ ពួកយើងអាចជួយគាត់… ប៉ុន្តែវាគឺគ្រាន់តែជាការខ្ចីជើង ព្រោះក្រុម Juventus ជាប់បម្រាម FFP៕»
សូមទស្សនានូវវីដេអូខាងក្រោម៖
ប្រភព៖ Fabrizio Romano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


