Ozil ថាកីឡាករដែល Chelsea លក់ចេញរូបនេះ «បច្ចុប្បន្នជាខ្សែការពារដ៏ល្អបំផុត»
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ អតីតតារាឆ្នើម Arsenal និង Real Madrid លោក Mesut Ozil បាននិយាយនៅលើបណ្តាញសង្គម Twitter របស់លោកថា ខ្សែការពារកណ្តាលរបស់ក្រុមម្ចាស់ជើងឯក UCL ១៤សម័យ កីឡាករ Antonio Rudiger ជាខ្សែការពារល្អបំផុតរបស់ពិភពលោក។ មិនតែប៉ុណ្ណោះ Ozil បានចំអកឲ្យក្រុមតោខៀវ Chelsea ថា «មើលចុះពួកគេបាត់បង់ស្មារតីជារៀងរាល់ថ្ងៃ» ស្របពេលក្លឹបដែលនៅ Stamford Bridge កំពុងចុះដុនដាបខ្លាំង បើទោះជាទិញបានកីឡាករដែលមានតម្លៃថ្លៃៗក៏ដោយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ដោយឡែក ខ្សែការពារវ័យ ៣០ឆ្នាំ រូបនេះបានចាកចេញពី Chelsea នៅរដូវក្តៅឆ្នាំ ២០២២ បន្ទាប់ពីលេងបាន ៥រដូវកាល ហើយផ្ទេរមកកាន់ក្លឹបយក្ស La Liga ដោយគ្មានតម្លៃខ្លួន។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ លេងបាន ២៤ប្រកួត ក្នុងរដូវកាលនេះ និងបានបង្ហាញខ្លួន ៥៣ប្រកួត កាលពីរដូវកាលមុន ជាមួយ Real Madrid៕

ប្រភព៖ sportbible
អត្ថបទទាក់ទង
8 months ago .
117 Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
8 months ago .
121 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
8 months ago .
115 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
9 months ago .
101 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
