

(អាល្លឺម៉ង់)៖ យោងតាមសារព័ត៌មាន The Athletic បានអះអាងថា ក្លឹបនៅលីគអាល្លឺម៉ង់ Borussia Dortmund បានសម្រេចចិត្ត ស្វែងរកខ្សែប្រយុទ្ធថ្មី ហើយបានធ្វើការសង្កត់ធ្ងន់ទៅលើក្រុមកាន់តែខ្លាំង។ ជាក់ស្តែង ហេតុផលនៅពីក្រោយការចង់បាននេះ ដោយសារតែការបរាជ័យ មិនទាន់ស្គាល់ពាក្យថាឈ្នះ ក្នុង៦ប្រកួតចុងក្រោយ ដោយស្មើ៤ ចាញ់២ ក្នុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ខណៈតំបន់ប្រយុទ្ធស្លាបនៅខ្វះខាតកីឡាករដែលមានគុណភាពអាចបញ្ចប់ទីបាន។ បើទោះបីជា អ្នកចាត់ការទូទៅលោក Edin Terzic ទទួលបានទំនុកចិត្តខ្ពស់ពីកូនក្រុមក៏ដោយ រូបលោកបានសម្រេចចិត្តក្នុងការចរចារនាំយកខ្សែប្រយុទ្ធ Jadon Sancho របស់ក្លឹបបិសាចក្រហម Manchester United ជាគោលដៅផ្ទេរចម្បង ប៉ុន្តែអាចស្ថិតក្នុងលក្ខខណ្ឌខ្ចីជើង នេះបើតាមអ្នកយកព័ត៌មាន Sky Sports News លោក Dharmesh Sheth។

គួររំលឹកដែរថា Sancho ធ្លាប់លេងឲ្យក្រុម Dortmund ចន្លោះឆ្នាំ ២០១៧ ដល់ ២០២១ បានចំនួន ១៣៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ ជាមួយការ Assist ចំនួន ៦៤ដង ។ ចំណែកឯនៅក្លឹបបិសាចក្រហមវិញ គឺថារូបគេរកបានគ្រាប់បាល់បញ្ចប់ទី ១២ គ្រាប់ និង Assists ៦ ដងប៉ុណ្ណោះ ក្រោយបង្ហាញខ្លួន ៨២ប្រកួត៕
ប្រភព៖ sportbible

កីឡាករ Joao Pedro នឹងត្រូវចូលរួមជាមួយក្រុមតោខៀវ Chelsea នៅព្រឹត្តការណ៍FIFA Club World Cup បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ៥០ លានផោន ជាមួយក្លឹបគូប្រជែង Brighton កាលពីថ្ងៃអាទិត្យថ្មីៗនេះ។ខ្សែប្រយុទ្ធប្រេស៊ីលនឹងធ្វើដំណើរនៅថ្ងៃអង្គារនេះ មុនពេលពិនិត្យសុខភាព និងចុះកិច្ចសន្យារយៈពេលវែង ខណៈអតីតយុវជនក្លឹប Fluminense សញ្ជាតិប្រេស៊ីលត្រូវបានក្លឹប Chelsea យកឈ្នះលើគូប្រជែង Newcastle United ដើម្បីនាំយកកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមករួមក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែប្រយុទ្ធក្រុម Watford និង Brighton មានវ័យ ២៣ឆ្នាំនិងត្រូវធ្វើដំណើរទៅពិនិត្យសុខភាពនៅថ្ងៃអង្គារនេះ និងចុះកិច្ចសន្យារយៈពេល ៧ឆ្នាំ (សុពលភាពរហូតដល់ឆ្នាំ២០៣២)នៅកីឡដ្ឋានStamford Bridge និងត្រូវចូលរួមជាមួយក្លឹបលោក Enzo Maresca នៅសហរដ្ឋអាមេរិកខណៈ Chelsea ចង់បានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ក្រោយពីបានយកឈ្នះ Benfica ក្នុងលទ្ធផល ៤-១ នៅវគ្គ […]



