Pedri ជម្រុញឲ្យ Barcelona ចុះហត្ថលេខានាំយកតារាឆ្នើមកំពូលនៅ Premier League រូបនេះ

Published 3 years ago
825 Views
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ ថ្លែងនៅមុនការប្រកួត ខ្សែបម្រើ Pedri របស់ក្លឹបអ្នកមានបុណ្យ Barcelona បានដាក់ឈ្មោះខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Manchester City ជាកីឡាករម្នាក់ ដែលគាត់ជម្រុញឲ្យក្លឹបងាកមកចុះហត្ថលេខា ប្រសិនបើក្លឹបអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ Pedri បាននិយាយប្រាប់ Ibai Llanos ថា «បុរសម្នាក់នេះ គឺជាមនុស្សយន្ត (Cyborg) ដោយរកគ្រាប់បាល់បានដូចព្យុះ»។ Pedri បាននិយាយបន្ថែមថា «ជាអកុសល Lewandowski មិនអាចលេងដល់អាយុ ៦០ ឆ្នាំទេ ខណៈ Haaland គឺនៅក្មេងជាង»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Pedri urges Barcelona to sign 'cyborg' Erling Haaland as long-term replacement for Robert Lewandowski | Goal.com

រំលឹកដែរថាប្រធានក្លឹប Barcelona លោក Joan Laporta បានពិភាក្សាជាមួយភ្នាក់ងារចុងក្រោយរបស់ Haaland គឺលោក Mino Raiola មុនពេលដែលខ្សែប្រយុទ្ធរូបនេះ បានជ្រើសរើសចូលរួមជាមួយក្រុម Manchester City នៅឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក កីឡាករសញ្ជាតិន័រវេសរូបនេះ បានបន្តស៊ុតបញ្ចូលទីបាន ៧១គ្រាប់ ក្នុង ៧៥ប្រកួត សម្រាប់ក្លឹបនៅកីឡដ្ឋាន Etihad ដោយបានលើកពាន Premier League, Champions League, FA Cup និង Club World Cup ជាមួយក្រុម Man City។

ជាក់ស្តែងលោកគ្រូ Xavi បានច្រានចោលក្នុងការផ្ទេរ Haaland សម្រាប់អនាគតដ៏ខ្លីខាងមុខ ដោយក្លឹប Catalan នៅតែបន្តជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ ដោយលោក Xavi បាននិយាយថា «យើងមិនអាចគិតពី Haaland ឬ Mbappe ដើម្បីចូលរួមជាមួយ Barca ឥឡូវនេះទេ»

ប្រភព៖ sportbible

Related Articles