
(អេស៉្បាញ)៖ ថ្លែងនៅមុនការប្រកួត ខ្សែបម្រើ Pedri របស់ក្លឹបអ្នកមានបុណ្យ Barcelona បានដាក់ឈ្មោះខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Manchester City ជាកីឡាករម្នាក់ ដែលគាត់ជម្រុញឲ្យក្លឹបងាកមកចុះហត្ថលេខា ប្រសិនបើក្លឹបអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ Pedri បាននិយាយប្រាប់ Ibai Llanos ថា «បុរសម្នាក់នេះ គឺជាមនុស្សយន្ត (Cyborg) ដោយរកគ្រាប់បាល់បានដូចព្យុះ»។ Pedri បាននិយាយបន្ថែមថា «ជាអកុសល Lewandowski មិនអាចលេងដល់អាយុ ៦០ ឆ្នាំទេ ខណៈ Haaland គឺនៅក្មេងជាង»។
រំលឹកដែរថាប្រធានក្លឹប Barcelona លោក Joan Laporta បានពិភាក្សាជាមួយភ្នាក់ងារចុងក្រោយរបស់ Haaland គឺលោក Mino Raiola មុនពេលដែលខ្សែប្រយុទ្ធរូបនេះ បានជ្រើសរើសចូលរួមជាមួយក្រុម Manchester City នៅឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក កីឡាករសញ្ជាតិន័រវេសរូបនេះ បានបន្តស៊ុតបញ្ចូលទីបាន ៧១គ្រាប់ ក្នុង ៧៥ប្រកួត សម្រាប់ក្លឹបនៅកីឡដ្ឋាន Etihad ដោយបានលើកពាន Premier League, Champions League, FA Cup និង Club World Cup ជាមួយក្រុម Man City។
ជាក់ស្តែងលោកគ្រូ Xavi បានច្រានចោលក្នុងការផ្ទេរ Haaland សម្រាប់អនាគតដ៏ខ្លីខាងមុខ ដោយក្លឹប Catalan នៅតែបន្តជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ ដោយលោក Xavi បាននិយាយថា «យើងមិនអាចគិតពី Haaland ឬ Mbappe ដើម្បីចូលរួមជាមួយ Barca ឥឡូវនេះទេ»៕
ប្រភព៖ sportbible

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង Gibraltar […]



