
គុនខ្មែរ៖ លោកគ្រូ ពេជ្រ សុផាន់ បានអះអាងថាការចរចារគីឡូមិនត្រូវទើប ពេជ្រ សម្បត្តិ មិនអាចជួបសងសឹកដៃគូចាស់ ខាំភូ បាន ខណៈកីឡាករឡាវរូបនេះនឹងត្រូវមកលេងគុនខ្មែរម្តងទៀតនៅចុងសប្តាហ៍នេះ។ គួររំលឹកផងដែលថា ក្រោយទទួលបានដំណឹងថា ខាំភូ នឹងមកលេងសង្វៀនគុនខ្មែរម្តងអ្នកគាំទ្របានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចង់ឃើញ ពេជ្រ សម្បត្តិ សងសឹកកីឡាកររូបនេះម្តង ដោយសារតែកាលពីលើកមុនកីឡាកររូបនេះគឺធ្លាប់ធ្វើឲ្យពេជ្រ សម្បត្តិ ដែលមានរហ័សនាមក្របីព្រៃ រូបនេះសន្លប់ធ្ងន់ និងរបួសថ្គាមធ្ងន់ធ្ងរផងដែរ។ ទោះបីយ៉ាងណាមិញ លោកគ្រូ ពេជ្រ សុផាន់ បានបង្ហើបថា ជំនួបរវាងកីឡាករទាំរ២នេះនឹងអាចកើតឡើងនៅពេលណាមួយនៅថ្ងៃអនាគត ខណៈបច្ចុប្បន្នលោកគ្រូ ពេជ្រ សុផាន់ ចង់ឲ្យកូនសិស្សខ្លួនដុះខាត់សមត្ថភាពឲ្យកាន់តែប្រសើរ និងអភិវឌ្ឃន៍គីឡូរបស់ខ្លួនជាមុនសិន៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

