Close
Sponsor ads Featured-Image
ខ្សែបម្រើ Spurs រូបនេះ បានបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ ២០៣០
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើ Pape Matar Sarr របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានចុះកិច្ចសន្យាកុងត្រាថ្មីរយៈពេល ៦ ឆ្នាំកន្លះ។ កីឡាករសញ្ជាតិសេណេហ្គាល់វ័យ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួន ១៨ លើកសម្រាប់ក្រុមរបស់លោក Ange Postecoglou ក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ។ កិច្ចសន្យាថ្មីនឹងរក្សាគាត់នៅក្លឹបរហូតដល់រដូវក្តៅឆ្នាំ ២០៣០។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Pape Matar Sarr inconsolable as untimely Tottenham injury threatens Senegal  AFCON defence | talkSPORT

ads

ខ្សែបម្រើ Sarr បានជាប់ឈ្មោះក្នុងក្រុមរបស់ជម្រើសជាតិសេណេហ្គាល់ សម្រាប់ការប្រកួតនៅ Africa Cup of Nations (Afcon) ក្នុងខែនេះ ប៉ុន្តែការចូលរួមរបស់គាត់អាចនឹងស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីគាត់បានរងរបួសក្នុងអំឡុងការប្រកួតជ័យជម្នះ ៣-១ លើក្រុម Bournemouth កាលពីថ្ងៃអាទិត្យ។

Tottenham: Pape Matar Sarr out again against Manchester City - Sport News  Africa

គួររំលឹកដែរថា Sarr បានចូលរួមជាមួយ Tottenham ពី Metz ក្នុងឆ្នាំ ២០២១ ប៉ុន្តែបានចំណាយពេលនៅរដូវកាល ២០២១-២២ វិញ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុមបារាំង។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងជាមួយ Spurs ក្នុងខែមករា ឆ្នាំ ២០២៣ កីឡាករ Sarr បានបង្ហាញខ្លួនចំនួន ៣៣លើកក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់៕

Pape Matar Sarr inconsolable as untimely Tottenham injury threatens Senegal  AFCON defence | talkSPORT

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)
featured image

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បាន​បង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក […]

ចុចអានបន្ត
អត្ថបទទាក់ទង