គ្រូបង្វឹកក្រុម Brighton លោក Roberto de Zerbi បានកោតសរសើរថាកូនក្រុមរបស់ខ្លួនលេងប្រកបដោយភាពឆ្លាតវៃបន្ទាប់ពីពួកគេបានរក្សា Clean Sheet លើកដំបូង(មិនមានរបូតគ្រាប់បាល់បញ្ចូលទី)នៅក្របខណ្ឌ Premier League រដូវកាលនេះពេលប្រកួតជាមួយម្ចាស់ផ្ទះ West Ham ។
វាជាលើកទីមួយហើយក្នុងការប្រកួតលីកចំនួន ២៤ដងចុងក្រោយ ដែល Brighton បានបញ្ចប់កំណត់ត្រាសម្រាប់ក្លឹប។គួរកត់សម្គាល់ថាក្រុមភ្ញៀវ Brighton ក៏មានឪកាសគ្រប់គ្រងការប្រកួតនៅសប្តាហ៏ទី២០កាលពីម៉ោង ២និង៤៥នាទីទាបភ្លឺថ្ងៃពុធនេះ និងជាការប្រកួតនៅដើមឆ្នាំ២០២៤នៅកីឡដ្ឋាន London Stadium។ទោះយ៉ាងណាWest Ham ក៏បានបង្កើតកំនត់ត្រា Clean Sheet បួនលើកជាប់ៗគ្នាចុងក្រោយនៅរដូវកាលនេះ ទោះបី របូតពិន្ទុ២ពិន្ទុទៅគូបដិបក្សក៏ដោយ។
ប្រភព:BBC
វីដេអូ:
ឪកាសឡើងមកឈរលើកំពូលតារាង Premier League ចំនួនបួនពិន្ទុបណ្តោះអាសន្នរបស់ក្រុមកាំភ្លើងធំ Arsenalនិងត្រូវធ្វើការប្រកួតជាមយក្រុមភ្ញៀវ Bournemouth នៅកីឡដ្ឋាន Emirates Stadiumសម្រាប់ការប្រកួតនៅវេលាម៉ោង ៦ និង ៣០នាទីយប់នេះ។ការប្រកួតចុងក្រោយ Arsenal បានយកឈ្នះ Tottenham Hotspur ក្នុងតង់ទីពីរដោយលទ្ធផល ៣ទល់និង២ កាលពីចុងសប្តាហ៍មុន ខណៈក្រុមBounemouth បានលត់ Brighton មិនអោយតដៃរួចក្នុងលទ្ធផល ៣ទល់និង០។ Arsenal ៦ប្រកួតចុងក្រោយនៅEPLឈ្នះ៥ចាញ់ឈរនៅលេខរៀងទី១ មានគម្លាតពីក្រុម Man.City ដែលត្រូវប្រកួត ជាមួយ Wolves នៅម៉ោង១១ៈ៣០នាទីយប់នេះ។សម្រាប់ Bournemouth ឈ្នះ៣ស្មើ១ចាញ់២ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នា ៦ប្រកួតចុងក្រោយនៅផ្ទះ Arsenal មិនដែលស្មើនិងចាញ់ Bournemouth ទេ ទោះយ៉ាងណាជួបគ្នាដើមរដូវកាលនេះគឺ Arsenal លត់ Bournemouth ៤ទល់និង០។ ២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ) Jurrien Timber បានបង្ហាញខ្លួនចំនួនពីរលើកសម្រាប់ក្រុមអាយុក្រោម 21 ឆ្នាំរបស់ Arsenal ហើយអាចបង្ហាញខ្លួនចូលលេងឈុតធំឡើងវិញក្រោយខកខានដោយសាររួសអស់រយៈពេលជាយូរ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, […]