(អ៊ីតាលី)៖ នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយ Sky Sport Italia បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបRafael Leao របស់ក្លឹប AC Milan បានជាប់ជម្រើសជាតិព័រទុយហ្គាល់ ២៣លើក ដោយកីឡាករវ័យ២៤ឆ្នាំរូបនេះ ចង់ដើរតាមគន្លងរៀមច្បង ហើយនិងជឿជាក់ថា ខ្លួនអាចឈានដល់ចំណុចកំពូលដូចតារាឆ្នើម Cristiano Ronaldo ។ មិនតែប៉ុណ្ណោះ Leao បានបញ្ជាក់ថា ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យរូបនេះ តែងតែជានិមិត្តរូបរបស់ខ្លួន តាំងតែពីកុមារភាពមកម្លេស។ ទន្ទឹមនឹងនេះ Leao បានបន្ថែមថា «ខ្ញុំមិនមែនអាត្មានិយមនោះទេ ខ្ញុំអាចស៊ុតបញ្ចូលទី និង Assists បានផងដែរ»៕
ប្រភព៖ GOAL & SPORTBIBLE
(អេស៉្បាញ)៖ ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid នឹងអវត្តមានកីឡាករជម្រើសដំបូង David Alaba សម្រាប់ការប្រកួតជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ទល់នឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នៅរាត្រីថ្ងៃពុធយប់នេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ពេញសាច់ល្អណាស់! Real Madrid អវត្តមានតែកីឡាករឆ្នើមរូបនេះប៉ុណ្ណេាះ ក្នុងជំនួបប៉ះ Bayern យប់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជម្រាបដែរថា David Alaba បានអវត្តមានតាំងពីខែធ្នូឆ្នាំមុនមកម្លេស ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ ហើយកីឡាករជម្រើសជាតិអូទ្រីសនឹងមិនត្រលប់មកក្លឹបយក្សអេស្ប៉ាញវិញទេ រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញ គ្រូបង្វឹក Real Madrid លោក Carlos Ancelotti បាននិយាយយ៉ាងមានទំនុកចិត្តក្នុងការផ្តួលក្រុម Bayern នៅកីឡដ្ឋាន Santiago Bernabue នារាត្រីយប់នេះ ខណៈក្រុមលោក Thomas Tuchel ក៏មានទំនុកចិត្តមិនធម្មតានោះដែរ។ កីឡាកររបស់ក្រុម […]