
គុនខ្មែរ៖ លោកគ្រូ ពេជ្រ សុផាន់ បានបង្ហើបថា ពេជ្រ សម្បត្តិ ត្រៀមលេងការប្រកួតធំមួយជាមួយនឹងកីឡាករ ឈុតសេរី វណ្ណថង នៅក្នុងខែកុម្ភៈខាងមុខនេះ បើយោងតាមកិច្ចសម្ភាសរបស់ MC Vutha ដែលជាពិធីករដ៏មានប្រជាប្រិយភាពម្នាក់ក្នុងវិស័យគុនខ្មែរ។ គួររំលឹកថា មួយរយៈចុងក្រោយនេះមហារជនដែលស្រឡាញ់វិស័យគុនខ្មែរ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចង់ឃើញការជួបការគ្នារវា ប៊ុន សិទ្ធិ និង បឺត សង្ឃឹម ហើយមួយគូទៀតគឺ ពេជ្រ សម្បត្តិ និងឈុតសេរី វណ្ណថង ដើម្បីស្វែងរកអ្នកខ្លាំងជាងគេក្នុងគីឡូ៦០ ខណៈបើយោងទៅតាមកិច្ចសម្ភាសខាងលើបានបង្ហាញថា លោក Vutha បានត្រៀមរួចជាស្រេចក្នុងបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តបងប្អូនដែលស្រឡាញ់គុនខ្មែរបានទស្សនា។ ទោះបីជាយ៉ាងណាមិញ បច្ចុប្បន្ននូវមិនទាន់មានជាព័ត៌មានការនៅឡើយ ខណៈវាគ្រាន់តែចេញពីភាគីខាងលោកគ្រូ ពេជ្រ សុផាន់ ប៉ុណ្ណោះ ខណៈរង់ចាំការឆ្លើយតបវិញពីភាគីខាង បឺត សង្ឃឹម និង ឈុតសេរី វណ្ណថង៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

