Close
Sponsor ads Featured-Image
ញាក់សាច់! Vinicious Jr ធ្វើដំណើរជាង ១០០០០គីឡូម៉ែត្រ ដោយសារតែរឿងមួយនេះ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Vinicus Jr របស់ក្រុមអធិរាជស Real Madrid បានទាញយកអត្ថប្រយោជន៍ពីការឈប់សម្រាករដូវរងារនៃកីឡាបាល់ទាត់អេស៉្បាញ ដោយបានធ្វើដំណើរ ជាង១មុឺនគីឡូម៉ែត្រ ដើម្បីទទួលបានស្នាមសាក់ខាងក្រោយខ្នង ដែលបានចំណាយពេលប្រមាណ៨ម៉ោង ក្នុងការសាក់រូបកីឡាករដែលជានិមិត្តរូបខ្លួន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ងាកឆ្ងាយពីបាល់ទាត់ Vinicius គឺជាអ្នកគាំទ្រកីឡាករបាល់បោះ (Basketball) ដ៏ធំសម្បើមមួយរូប ដោយបានចំណាយពេលជាមួយ Idol របស់ខ្លួននៅ NBA វីរបុរស LeBron James និង Giannis Antetokounmpo កាលពីអតីតកាល។ មិនតែប៉ុណ្ណោះ ដើម្បីជាកិត្តិយសដល់កីឡាដែលគាត់ចូលចិត្តទីពីរ តារាឆ្នើមវ័យ២៣ឆ្នាំរូបនេះ បានទៅទីក្រុង Los Angeles ដើម្បីសួរសុខទុក្ខសិល្បករសាក់រូបដ៏ល្បីល្បាញលើពិភពលោក Ganga និងបានសាក់រូបវីរបុរសកីឡាបាល់បោះជាច្រើននាក់ផ្សេងទៀត។

Vinicious បានបង្ហាញស្នាមសាក់ថ្មីរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្តល់កិត្តិយសដល់វីរបុរស Pele, Michael Jordan, Kobe Bryant និង Muhammad Ali រួមជាមួយនឹងលេខពេញចិត្តរបស់ខ្លួន លេខ៧ ដោយមានពាក្យ «Mentality» និងពាក្យមួយទៀត «Black Lives Matter»៕

ប្រភព៖ sportbible

អត្ថបទកំពុងចាប់អារម្មណ៍៖
Estivao នៅតែមិនអាចជួយក្រុមនៅ FCW បាន!ទោះបីស៊ុតបញ្ចូលទីក្លឹបថ្មីរបស់ខ្លួនក៍ដោយ(មាន១វីដេអូ)
featured image

Chelsea បានកក់កន្លែងរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ FIFA Club World Cup ជាមួយនឹងជ័យជម្នះលើក្លឹបប្រេស៊ីល Palmeiras ទោះបីជាកីឡាករចំណូលថ្មី Estevao Willian ស៊ុតបញ្ចូលទីទល់នឹងក្លឹបដែលគាត់ត្រៀមនឹងផ្លាស់ទៅចូលរួមក៏ដោយ។សម្រាប់ខ្សែបម្រើស្លាបឆ្នើម Cole Palmer បានស៊ុតបាល់បញ្ចូលទីនៅនាទីទី ១៦ ហើយបន្ទាប់ពីកីឡាករវ័យក្មេង Estevao បានតាមស្មើវិញនៅដើមតង់ទីពីរ ដោយការបញ្ជូនបាល់របស់ Malo Gusto នៅនាទីទី ៥៣។ទោះយ៉ាងណាគ្រាប់បាល់ចូលទីខ្លួនឯងGiay នៅនាទីទី៨៣ បានធ្វើអោយ Chelsea មានប្រៀបនិងទទួលបានជ័យជំនះតែម្តង។គួរកត់សម្គាល់ថាកីឡាករអន្តរជាតិប្រេស៊ីលវ័យ ១៨ ឆ្នាំ Estevao នឹងបញ្ចប់ការផ្ទេរទៅកាន់ Chelsea ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ ៥២ លានផោន។អត្ថបទកំពុងចាប់អារម្មណ៍៖ ជាការតបស្នង! Barcelona នឹងផ្តល់កុងត្រាថ្មីដល់កីឡាករដ៍មានបទពិសោធន៍រូបនេះ២ឆ្នាំបន្ថែមទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទន្ទឹមនឹងនេះដែរក្រុមតោខៀវបានផ្ដល់ឱកាសឱ្យកីឡាករ Joao Pedro ដែលទើបតែផ្ទេរពីBrighton ក្នុងតម្លៃ ៥០លានផោន កាលពីពីរថ្ងៃមុនចូលលេងលើកដំបូងប៉ុន្តែកីឡាករចំណូលថ្មី Liam Delap និង […]

ចុចអានបន្ត
អត្ថបទទាក់ទង