
(បរទេស)៖ ខ្សែប្រយុទ្ធរបស់ក្លឹប As Roma កីឡាករ Romelu Lukaku ជឿជាក់ថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Erling Haaland និង Kylian Mbappe របស់ក្លឹបយក្សបារំាង Paris Saint-Germain ជាអ្នកបន្តវេនពីខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោក Lionel Messi និង Cristiano Ronaldo ក្រោយពីពួកគាត់បានប្រកួតប្រជែងគ្នាអស់រយៈពេលជាង ១០ ឆ្នាំនៅលីគ Laliga ។ ទន្ទឹមនឹងនេះ Lukaku បាននិយាយថា៖ «Erling Haaland និង Kylian Mbappe នឹងអង្រួនពិភពបាល់ទាត់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខកាន់តែមានទស្សនីយភាពដ៏អស្ចារ្យ។ ពួកគេគឺជាអ្នកតស៊ូជំនាន់ថ្មី… ពួកគេនឹងកាន់កាប់តំណែងតពី Lionel Messi និង Cristiano Ronaldo ក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះជាក់ជាមិនខាន»៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


