

គុនខ្មែរ៖ អបអរសាទរដល់កីឡាករគុនខ្មែរ សុខធី ហៅក្រៅថា កាកា ដែលបានឈ្នះខ្សែក្រវាត់រវបស់ខ្លួនក្នុងការប្រកួតនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ម្សិលមិញនេះ។ យ៉ាងណាមិញក្រោយពីការប្រកួតសុខធី បានបញ្ជាក់ថា ប្រាក់រង្វាន់ និងប្រាក់ឧបត្ថមដែលខ្លួនទទួលបានសរុបគឺដល់ទៅ ៣,២ដុល្លា អាមេរិក ឯណោះ។ សុខធី បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំ Sokthy ហៅ KAKA បានទទួលថវិការសរុបទាំងតម្លៃខ្លួន និងប្រាក់រង្វាន់ចំនួន 3200$ និងខ្សែរក្រវ៉ាត់ Kun Khmer World Champion មួយគ្រឿង។ ខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែង ចំពោះលទ្ធផលមួយនេះ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ស្រាបៀរកម្ពុជាកម្ពុជាដែលបានឧបត្ថម្ភកម្មវិធី Cambodia Kun Khmer និងអរគុណដល់ លោកឧកញ៉ា ស្រី ចាន់ថន ដែលបានផ្តល់ឱកាសឲ្យខ្ញុំបានប្រកួតដណ្តើមខ្សែរក្រវ៉ាត់ដ៏ស្រស់ស្អាតមួយនេះ។ ខ្ញុំក៏សូមអរគុណដល់បងប្អូនអ្នកគាំទ្រគុនខ្មែរដែលបានគាំទ្រខ្ញុំបាទតាំងពីដើមមកដល់ពេលនេះ។»


អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real Madrid […]
