
ទីបំផុត: Man.City ក្លាយជាគូប្រជែងជើងឯកដ៏កៀកជាមួយ Liverpool វិញម្តង (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ
ក្នុងនាមជាភ្ញៀវក្រុមមេឃខៀវMan. City បានបញ្ចប់លទ្ធផលមុនឆ្លងឆ្នាំដ៏អស្ចារ្យដោយបានយកឈ្នះលើក្រុម Sheffield Unitedជាក្រុមម្ចាស់ផ្ទះ ដោយលទ្ធផល ២ទល់និង០ កាលពីយប់ថ្ងៃសៅរ៏។ លទ្ធផលជ័យជំនះនេះបានជម្រុញអោយពួកគេបីឈានទៅខិតជិតកំពូលតារាង Premier League ជាមួយក្រុមគូប្រជែងឈរនៅកំពូលតារាងគឺ Liverpool ដោយមានគម្លាតត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ។២គ្រាប់សម្រាប់ក្រុមលោក Pep Guardiola រកបានដោយកីឡាករខ្សែបម្រើអន្តរជាតិអេស្បាញ Rodri នៅនាទីទី១៤ និង ៦១ ដោយខ្សែបម្រើអន្តរជាតិអង់គ្លេស Phil Foden។ក្រុមម្ចាស់ជើងឯកFIFA Club World Cup ដែលបានគ្រងពាននៅមុនបុណ្យណូអែល បានបង្ហាញពានរង្វាន់ធំៗទាំង ៥ ដែលពួកគេបានឈ្នះក្នុងឆ្នាំ ២០២៣ នៅលើទីលានមុនពេលចាប់ផ្តើមការប្រកួតដល់អ្នកគាំទ្រប្រកបដោយក្តីសប្បាយរីករាយ និង មោទនភាពក្រៃលែង។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សប្រភព: BBC
វីដេអូ:
អត្ថបទទាក់ទង

4 weeks ago .
180 Views
Brajan Gruda ជានរណា? អនាគតកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់(មាន២វីដេអូ)

1 month ago .
218 Views
Man.City អវត្តមានកីឡាករសំខាន់៣ រូបពេលប្រកួតកៅឆាយ EPL ជាមួយម្ចាស់ផ្ទះ Wolver

2 months ago .
632 Views
Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ)

2 months ago .
238 Views
ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ)