

ក្រោយថយគម្លាតពីការប្រជែងដណ្តើមពាន Premier League ក្រុម Aston Villa ព្យាយាមត្រលប់ទៅកាន់តំណែងប្រជែងកំពូលតារាងឡើងវិញសម្រាប់ការប្រកួតត្រៀម ទទួលក្រុមភ្ញៀវ Burnley នាទឹកដី Villa Park សម្រាប់ការប្រកួតនៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង១០យប់ ។ ក្រុមលោក Unai Emery បានប្រកួតចុងក្រោយចាញ់ ក្រុម Man.Utd ទោះបីជារកបានគ្រាប់បាល់២គ្រាប់នាំមុខកាលពីពាក់កណ្តាលសប្តាហ៍ ខណៈក្រុមlok Vincent Kompany ត្រូវបានក្រុម Liverpool ផ្តួលដោយលទ្ធផល ២ទល់និង០ ក្នុងថ្ងៃ Boxing Day។
១.ប្រវត្តិជួបគ្នា

ជួបគ្នា៣ប្រកួតចុងក្រោយក្នុងផ្ទះ Aston Villa បានត្រឹមតែស្មើគ្នា ប៉ុណ្ណោះជាមួយ Burnley
២.ពត៌មានក្រុមAston Villa (ម្ចាស់ផ្ទះ)
ក្រុមលោក Unai Emery នៅតែគ្មានកីឡាករ Emi Buendia និង Tyrone Mingsដោយសាររបួស ខណៈ Boubacar Kamara នៅតែជាប់បម្រាមព្យួរ។ ដូច្នេះ Matty Cash អាចត្រលប់ទៅលេងជម្រើស១១នាក់ដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Martinez; Konsa, Carlos, Lenglet, Moreno; Cash, Luiz, Dendoncker, McGinn; Diaby, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមBurnley(ភ្ញៀវ)
អវត្តមានសមាជិកតែ២នាក់របស់ Burnley សម្រាប់ការធ្វើដំណើរទៅកាន់ Villa Park គឺ Luca Koleosho និង Jack Cork ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Vitinho, O’Shea, Beyer, Taylor; Gudmundsson, Berge, Brownhill, Odobert; Amdouni, Foster
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ៣ : 0 Burnley
ប្រភព:whoscored &sportskeeda&sportsmole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



