(អង់គ្លេស)៖ យោងតាមរបាយការណ៍ថ្មីៗ បានឱ្យដឹងថា ក្លឹបលេងនៅលីគលំដាប់ទី២អង់គ្លេស(Championship) Birmingham City កំពុងពិចារណាបណ្តេញអតីតវីរបុរសក្រុមបិសាចក្រហម Manchester United លោក Wayne Rooney ឲ្យចុះចេញពីតំណែងជាគ្រូបង្វឹក ហើយក្លឹបបានកំណត់អត្តសញ្ញាណគ្រូបង្វឹកថ្មីដ៏មានសក្តានុពលរួចហើយ។
យ៉ាងណាមិញ Rooney បានចូលមកដឹកនាំជំនួសលោក John Eustace នៅដើមខែតុលា លើកិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ។ បើទោះបីជាមានសុទិដ្ឋិនិយមក៏ដោយ លោក Rooney បានដឹកនាំក្រុមឈ្នះតែ ២ប្រកួត ប៉ុណ្ណោះក្នុងចំណោម ១៣ប្រកួត ហើយតាមពិតទៅក្លឹប Birmingham បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៩ ដែលមានត្រឹមតែ ៧ពិន្ទុ និងស្ថិតនៅក្បែរបាតតារាងនៃលីគ Championship ដែលត្រូវកាត់ចេញ។ ដោយសារតែទម្រង់លេងមិនទទួលបានផ្លែផ្កា ក្លឹបបានចាប់ផ្តើមស្វែងរកអ្នកជំនួស Rooney យ៉ាងស្វះស្វែង នេះបើយោងតាមកាសែត The Mirror។
គួរជម្រាបដែរថា ក្លឹប Birmingham មិនត្រូវបានគេរំពឹងថានឹងបណ្តេញវីរបុរស Rooney នៅប៉ុន្មានថ្ងៃខាងមុខនេះទេ ប៉ុន្តែក្លឹបនឹងចាត់វិធានការ ប្រសិនបើលទ្ធផលនៅតែបន្តបែបនេះ៕
ប្រភព៖ sportbible
ក្លឹប Sporting Lisbon ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim បានគ្រងតំណែងជើងឯកព័រទុយហ្គាល់ Primeira Liga ជាផ្លូវការណ៏ពោលកឺបន្ទាប់ពីគូប្រជែងក្នុងទីក្រុង Benfica ត្រូវបានក្រុម Famalicao យកឈ្នះក្នុងលទ្ធផល ២-0 កាលពីថ្ងៃអាទិត្យ។Benfica ដែលជាម្ចាស់ជើងឯកលីករដូវកាលចាស់ត្រូវការឈ្នះដើម្បីរក្សាតំណែងជើងឯក ប៉ុន្តែមិនអាចទប់ទល់ការរកគ្រាប់បាល់របស់ Jose Luis Rodriguez និង Zaydou Youssouf បាន។លទ្ធផលនេះបានធ្វើឱ្យពួកគេឈរនៅលេខរៀងទីពីរក្នុងតារាង ដោយតាមពីក្រោយក្រុម Sporting ចំនួនប្រាំបីពិន្ទុ ខណៈនៅសល់ពីរប្រកួតទៀតបញ្ចប់រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ Sporting Lisbon គ្រងជើងឯកលីកកំពូលព័រទុយហ្គាល់ក្រោយម្ចាស់ជើងឯកចាស់បរាជ័យក្រៅទឹកដី (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជោគជ័យបានក្លាយជាពានលើកទី២០របស់ Sporting និងជាលើកទីមួយក្រោយខកខានចាប់តាំងពីឆ្នាំ២០២១មក។គួររំលឹកថា Sporting ពួកគេបានយកឈ្នះ Portimonense ៣-0 កាលពីថ្ងៃសៅរ៍។អ្នកចាត់ការ Amorim វ័យ ៣៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្របខណ្ឌ Premier League នៅរដូវក្តៅនេះដើម្បីជំនួសតំណែងលោក David […]