
(អង់គ្លេស)៖ ក្រុមភ្ញៀវ West Ham បានធ្វើឱ្យក្រុមកាំភ្លើងធំ Arsenal មានការភ្ញាក់ផ្អើលក្នុងកំណត់ត្រាជ័យជម្នះជាលើកទី ៣ ជាប់ៗគ្នានៃក្របខ័ណ្ឌ Premier League ដោយធ្វើឱ្យការប្រជែងដណ្តើមពានរបស់ក្រុមកាំភ្លើងធំ មានភាពរអាក់រអួល។ ជាលទ្ធផល Arsenal បានបរាជ័យ ២ទល់នឹង០ ក្នុងដីយ៉ាងអាម៉ាស ក្រោមថ្វីជើងក្រុមភ្ញៀវ Westham United ។ គួរជម្រាបដែរថា Arsenal ឈរនៅលេខ២ក្នុងលីគ មាន៤០ពិន្ទុ ខណៈក្រុម Westham មាន៣៣ពិន្ទុ ឈរនៅលេខ៦៕
សូមទស្សនានូវវីដេអូខាងក្រោម៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



