
(អេស៉្បាញ)៖ ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានហាមប្រាមអ្នកគាំទ្រមិនឱ្យយកឈ្មោះ Kylian Mbappe និង Erling Haaland មកបោះពុម្ពលើអាវក្លឹបផ្លូវការរបស់ក្លឹបនោះឡើយ។ ភាគីអេស្ប៉ាញចង់ឱ្យអ្នកគាំទ្រយកឈ្មោះកីឡាករលេងនៅក្លឹបបច្ចុប្បន្នមកបោះពុម្ពជំនួសវិញ ហើយមិនចង់ឲ្យកីឡាករនៅក្លឹបផ្សេងក្លាយជានិមិត្តរូបរបស់អ្នកគាំទ្រនោះទេ។ យោងតាមសារព័ត៌មាន SER Deportivos បានឲ្យដឹងថា Real Madrid បានប្រាប់អ្នកគាំទ្រដែលទិញអាវពីហាងផ្លូវការរបស់ពួកគេថា ពួកគេនឹងមិនទទួលសំណើសម្រាប់បោះពុម្ពឈ្មោះកីឡាករមកពីក្លឹបផ្សេងទៀតទេ។ អ្នកគាំទ្រភាគច្រើនបានស្នើសុំអាវដាក់ឈ្មោះ Mbappe និង Haaland ប៉ុន្តែបុគ្គលិកក្លឹបបានបដិសេធ៕
ប្រភព៖ sportskeeda

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



