(អង់គ្លេស)៖ ខ្សែប្រយុទ្ធ Chris Wood បានស៊ុតបាល់បញ្ចូលទី ៣ គ្រាប់មិនគួរឱ្យជឿទៅលើអតីតក្លឹបខ្លួន ដែលជួយក្រុម Nottingham Forest លុតម្ចាស់ផ្ទះ Newcastle ៣-១ នៅកីឡដ្ឋាន St James’ Park ក្នុងថ្ងៃ Boxing Day ។ លទ្ធផលជ័យជម្នះនេះបានរំកិលក្រុម Forest ឡើងមកឈរនៅលេខរៀងទី ១៦ ក្នុងតារាង ដែលមាន១៧ពិន្ទុ ខណៈក្រុមសារិកាព្រៃ Newcastle ឈរនៅលេខ៨ ក្នុងលីគ មាន២៩ពិន្ទុ៕
សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖
ប្រភព៖ BBC
(អង់គ្លេស)៖ អតីតគ្រូបង្វឹក និងជាវីបុរសក្លឹបបិសាចក្រហមលោក Ole Gunnar Solskjaer បានចូលរួមជាមួយក្រុម Man Utd ក្នុងអំឡុងឆ្នាំ១៩៩៦ លើតម្លៃផ្ទេរ ១.៥លានផោន ដោយបានបង្ហាញខ្លួន ៣៦៦ប្រកួត ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ole បានថ្លែងប្រាប់សារព័ត៌មាន FourFourTwo យ៉ាងដូច្នេះថា លោក Sir Alex ចង់បានខ្សែប្រយុទ្ធ Alan Shearer ជាជាងរូបគាត់។អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេនស្រឡាំងកាំង! ក្រោយ Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅពេលនោះ លោក Shearer គឺជាម្ចាស់ស្បែកជើងមាសយ៉ូរ៉ូ ឆ្នាំ១៩៩៦ ខណៈពេលនោះគាត់បានច្រានចោលការផ្លាស់ទៅកាន់ Man United ដើម្បីចូលរួមជាមួយក្លឹបកំណើត Newcastle United ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១៥លានផោន កាលពីសម័យនោះ។ ទោះបីជាយ៉ាងណាលោក Ole បានសារភាពថាគាត់មានសម្ពាធតិចតួចក្នុងការក្លាយខ្លួនជាជម្រើសរបស់គ្រូតា Sir Alex ។ […]