Close
Ads: 88BOL
Featured-Image
ត្រួសៗ! តារាឆ្នើម ៩ រូបអាចនឹងផ្លាស់ទៅអារ៉ាប៊ីសាអូឌីត នៅទីផ្សារដោះដូរខាងមុខ
ទំហំអក្សរ
តូច
ធំ

(អារ៉ាប៊ីសាអូឌីត)៖ ក្លឹបនៅអារ៉ាប៊ីសាអូឌីត ត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយនឹងការផ្តល់ជូននូវសំណើដល់តារាឆ្នើមកំពូលៗនៅទ្វីបអឺរ៉ុប ។ កីឡាករចំនួន ៩ រូបដែលអាចនឹងផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសារព័ត៌មាន SunSport ៖

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១. ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah របស់ Liverpool ត្រូវបានទទួលរងនូវការផ្តល់ជូនសាច់ប្រាក់ដ៏ធំសម្បើមពីក្រុម Al-Ittihad។ តារាឆ្នើមវ័យ៣១ឆ្នាំរូបនេះ ទទួលរងនូវការដេញថ្លៃផ្ទេរ ២១៥លានផោន។

២. ខ្សែប្រយុទ្ធបារាំង Kylian Mbappe ត្រូវបានល្បួងដោយការផ្តល់ជូនដេញថ្លៃដ៏មហិមាពីសំណាក់ក្លឹបនៅមជ្ឈិមបូព៌ានូវកញ្ចប់ថវិការប្រមាណ ២៥៩លានផោន កាលពីរដូវក្តៅ។ ជាក់ស្តែង Mbappe មានអាយុ២៥ឆ្នាំ និងបានបដិសេធការផ្លាស់ទៅ Real Madrid ជាច្រើនលើកច្រើនសារ ហើយទើបនឹងបានចុះកុងត្រាថ្មីជាមួយ PSG ផងដែរ។

៣. ខ្សែបម្រើវ័យ២៣ឆ្នាំ Jadon Sancho របស់ក្រុមបិសាចក្រហម ទំនងនឹងចាកចេញ នៅខែមករា បន្ទាប់ពីមានភាពរកាំរកុះជាមួយគ្រូបង្វឹកលោក Ten Hag ជុំវិញអាកប្បកិរិយាច្បាប់ទម្លាប់ និងមិនបានសុំទោសគ្រូបង្វឹក ចំពោះទង្វើខ្លួនឡើយ។

៤. វីរបុរសក្លឹប Real Madrid ប្រធានក្រុមក្រូអាត Luka Modric គ្រោងនឹងចាកចេញពីក្លឹបយក្សអេស្ប៉ាញនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈប្រាក់នៅលើតុយ៉ាងច្រើនគគ្រឹកគគ្រេងកំពុងរង់ចាំ នូវការសម្រេចចិត្តចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត ខណៈបច្ចុប្បន្នមានវ័យរាងជ្រេរទៅហើយ ៣៨ ឆ្នាំ។

៥. ខ្សែការពារកណ្តាល Casemiro របស់ក្លឹប Man Utd កំពុងស្ថិតក្នុងការពិភាក្សាលើការផ្ទេរទៅអារ៉ាប់ នេះបើតាមនាយកក្លឹបបាល់ទាត់ United លោក John Murtough។

៦. ​ខ្សែការពារវ័យ៣០ឆ្នាំ Raphael Varane អាចនឹងដើរតាមគន្លង Casemiro ក្នុងការចាកចេញពីបិសាចក្រហម ហើយប្រសិនបើការផ្តល់ជូន ២០លានផោន ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតម្តងទៀត។

៧. អ្នកចាំទី Hugo Lloris ដែលមានអាយុ៣៦ឆ្នាំ ត្រូវបានគេរាយការណ៍ថា មានការផ្តល់ជូនពីក្លឹប Lazio និង Newcastle ប៉ុន្តែក្លឹបនៅអារ៉ាប៊ីសាអូឌីតក៏កំពុងចាប់ផ្តើមចាប់អារម្មណ៍ និងមានក្លឹបមួយហ៊ានផ្តល់ប្រាក់ឈ្នួលឲ្យគាត់គុណនឹង៣ ដែលប្រាក់ឈ្នួលបច្ចុប្បន្ន ១០មឺុនផោន ក្នុង១សប្តាហ៍។

៨. ខ្សែបម្រើ Thomas Partey ត្រូវបានក្រុមកាំភ្លើងធំ Arsenal ប្រាប់ថាចង់ចាកចេញ​កាល​ពី​ខែ​មុន ហើយមានការផ្តល់ជូនសំណើពីក្លឹប ៣ នៅអារ៉ាប៊ីសាអូឌីត ដែលត្រៀមចំណាយប្រហែល ៣៥លានផោន ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ៣០ឆ្នាំរូបនេះ។

៩. ការរងរបួសបានរារាំង Thiago Alcantara ពីការជួយ Liverpool ក្នុងរដូវកាលនេះ។ ដោយឡែក គាត់នឹងត្រូវបានល្បួងពីក្លឹបនៅអារ៉ាប់ ហើយវាក៏ជាថ្ងៃបើកប្រាក់ខែចុងក្រោយរបស់គាត់នៅទីនោះផងដែរ។

ប្រភព៖ THE SUN

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 34 18 6 10 67 54 +13 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Manchester United 34 16 6 12 52 51 +1 54
    8 Chelsea 34 14 9 11 65 59 +6 51
    9 West Ham United 35 13 10 12 56 65 -9 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    12 Fulham 36 12 8 16 51 55 -4 44
    13 Brighton & Hov… 34 11 11 12 52 57 -5 44
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol