
(អេស៉្បាញ)៖ យោងតាមសារព័ត៌មាន Relevo បានឱ្យដឹងថា ក្លឹបអធិរាជស Real Madrid នឹងចំណាយទឹកប្រាក់ត្រឹមតែ ៨ លានអឺរ៉ូប៉ុណ្ណោះ ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្វេង Miguel Gutierrez របស់ក្រុមលេខ២ Girona ដែលវាជាតម្លៃដ៏សមរម្យ ក្នុងការនាំយក Gutierrez ឲ្យត្រលប់មកកាន់ទ្រនំចាស់វិញ។ យ៉ាងណាមិញ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានផ្លាស់ទៅក្លឹប Girona ក្នុងឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក Gutierrez បានវិវត្តន៍ខ្លួនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងបានបង្កព្យុះភ្លៀងនៅ Laliga រដូវកាលនេះ ដោយជាប់ជាកីឡាករនៅក្នុងជម្រើស១១នាក់ស្ទើរតែគ្រប់ការប្រកួត។
ជាក់ស្តែង Gutierrez រកគ្រាប់បាល់បាន១គ្រាប់ និង Assist ៣ដង ក្នុងការប្រកួតចំនួន ១៩លើក។ មិនតែប៉ុណ្ណោះ គាត់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុម Girona ដែលកំពុងឈរនៅលេខ២ ក្នុងតារាង LaLiga ជាមួយនឹង ៤៥ពិន្ទុ ក្នុង ១៨ប្រកួត – ដូចគ្នាទៅនឹងក្រុមកំពូលតារាង Real Madrid ដែរ ដែលខុសគ្នាត្រង់គ្រាប់បាល់ប៉ុណ្ណោះ៕
ប្រភព៖ sportskeeda

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



