Close
Featured-Image
ដល់ម្លឹង! លោក Ten Hag ថា Man Utd លែងជាក្លឹបកំពូលនៅ Premier League ទៀតហើយ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ គ្រូបង្វឹកក្រុមបិសាចក្រហមលោក Erik ten Hag បានលើកឡើងថា Manchester United លែងជាក្លឹបកំពូលនៅ Premier League ទៀតហើយ បន្ទាប់ពីចាញ់ West Ham ២-០ កាលពីថ្ងៃសៅរ៍។ ទន្ទឹមនឹងនេះ គ្រូសញ្ជាតិហូឡង់រូបនេះមិនអាចលាក់បាំងការខកចិត្តរបស់គាត់បានទេ ដោយបាននិយាយប្រតិកម្មប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីការបរាជ័យលើកទី ១៣ របស់គាត់ក្នុងរដូវកាលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លើសពីនេះ គាត់បានបន្ថែមប្រាប់ BBC Sport ថា «ឥឡូវនេះយើងលែងនៅកំពូលទៀតហើយ ដោយឡែកនៅសប្តាហ៍មុនពួកយើងបានប្រកួតប្រជែងខ្លាំង បើទោះជាយើងមិនបានស៊ុតបញ្ចូលទី ប៉ុន្តែយើងលេងបានល្អបំផុតនៅក្នុងការប្រកួត»។ មិនតែប៉ុណ្ណោះ លោក Ten Hag យល់ថា ខ្សែការពាររបស់ United ល្អតាមការប្រកួតប៉ុណ្ណោះ ហើយវាមិនមែនជាអ្វីដែលគ្រូបង្វឹកចង់បាននោះទេ ដោយលោក Ten Hag ចង់បានភាពល្អជាប្រចាំនៅគ្រប់ការប្រកួតទាំងអស់នៅលើទីលាន។

គួរជម្រាបដែរថា Man Utd ឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងលីគ EPL មាន ២៨ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ១២ពិន្ទុ។ ទោះជាយ៉ាងណាក៏ដោយ លោក Ten Hag ជឿជាក់ថាក្រុមរបស់គាត់នឹងប្រសើរឡើងនៅក្នុងឆ្នាំថ្មី៕

ប្រភព៖ THE SUN

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង