Close
Sponsor ads Featured-Image
មកស្គាល់កីឡាករឈុតធំ ៦​ នាក់បិសាចក្រហម Man.Utd ត្រៀមបញ្ចេញនៅខែមករានេះ
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហម Man. United ត្រៀមបញ្ចេញកីឡាករជម្រើសដំបូងចំនួន ៦ នាក់នៅក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០២៤ខាងមុខនេះ ខណៈម្ចាស់ជើងឯកអង់គ្លេស២០សម័យមានបំណងចង់ប្រមូលថវិកាប្រមាណ ៨០ លានផោនដើម្បីមកពង្រឹងក្រុម ដែលកំពុងតែដុនដាបទម្រង់លេងខ្លាំងនៅពេលនេះ។គួររំលឹកថាការមកដល់របស់កីឡាករមួយចំនួននៅរដូវកាលដំបូងបានជួយ អោយលោក Erik ten Hag មានកៅអីលេងនៅវគ្គជម្រុះ Champions League ឡើងវិញនិងបន្តជោគជ័យ EFL Cup ក្នុងអំឡុងពេលយុទ្ធនា ការបើកឆាករបស់ គ្រូបង្វឹកហូឡង់ក្រោយមិនដែលឈ្នះពានសោះ៦ឆ្នាំមកហើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United chiefs 'hope to make over £80m from player sales in January' - Sports Mole
Jadon Sancho among 13 Man Utd players up for sale, Mason Mount transfer bid remains open – Paper Round - Eurosport

ads

Man Utd News: Casemiro could leave Manchester United and land in Saudi Arabia | Marca

Manchester United in talks with Real Sociedad to sell forgotten £40million star | talkSPORT

Man Utd get huge Christian Eriksen boost as Erik ten Hag reveals positive fitness update ahead of West Ham clash | Goal.com

Explained: Why Anthony Martial left Man Utd training after just five  minutes as £72m striker Rasmus Hojlund prepares to lead the line for Red  Devils | Goal.com

ទោះយ់ាងណាការមកដល់របស់អ្នកចាំទី Andre Onana ព្រមទាំង Rasmus Hojlund និង Sofya Amrabat មិនបានធ្វើអោយក្លឹបបានរកឃើញលទ្ធផលល្អនោះទេ ខណៈពួកគេបានធ្លាក់ចេញពីការប្រកួត EFL, UCL និង ចុងក្រោយគឺទើបតែចាញ់ West Ham ២ទល់និង០កាលពីថ្ងៃសៅរ៏។ ប្រភពពីគេហទំព័រ Football Insider បានចុះផ្សាយថាៈ​កីឡាករទាំង៦រូបដែល Man.Utd មានបំណងចង់បញ្ចេញលក់ពួកគេចេញពីក្រុមនោះមានដូចជាៈ​Raphael Verane, Casemiro, Christian Eriksen ,Donny Van de Beek និង Jadon Sancho  ហើយចុងក្រោយគឺ Antony Martial។
ប្រភព:sportsmole

អត្ថបទទាក់ទង