ក្រោយធ្លាក់ចេញពីក្របខណ្ឌ EFL Cup ក្រោមថ្វីជើងក្រុម Fulham ក្រុម Everton និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះTottenham សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ១០យប់ថ្ងៃសៅរ៏នេះ។សម្រាប់ Everton ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺឈ្នះ៥និងចាញ់១ និងឈរនៅលេខរៀងទី១៦ ខណៈ Tottenham ឈ្នះ៣ចាញ់២ស្មើ១ ឈរនៅលេខរៀងទី៥។សម្រាប់ Everton ៤ប្រកួតចុងក្រោយនៅEPLមិនដែលចាញ់និងស្មើ ហើយធ្វើបានCleansheet ដល់ទៅ៤ដងផងដែរ។
១.ប្រវត្តិជួបគ្នា ១៥ប្រកួតចុងក្រោយក្នុងផ្ទះគឺ Tottenham មិនដែលចាញ់ Everton រហូតដល់ទៅ១៤ដង ។
២.ពត៌មានក្រុមTottenham(ម្ចាស់ផ្ទះ)
Tottenham នៅតែមិនមានកីឡាករចំនួន ៩ នាក់ពេលជួប Everton ។ Destiny Udogie ទទួលបានកាតលឿងទីប្រាំពេលប្រកួតទល់នឹង Nottingham Forest ខណៈ
Yves Bissouma ទទួលកាតក្រហមជាលើកទីពីរក្នុងរដូវកាលនេះ នឹងត្រូវផ្អាករហូតដល់ពាក់កណ្តាលខែមករា។Brennan Johnson បានរងរបួសកាលពីសប្តាហ៍មុន តែអាច និងចូលលេងនៅក្នុងពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Davies, Royal; Hojbjerg, Sarr; Johnson, Kulusevski, Son; Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់Vicario; Porro, Romero, Davies, Royal; Hojbjerg, Sarr; Johnson, Kulusevski, Son; Richarlison
៣.ពត៌មានក្រុមEverton(ភ្ញៀវ)
Everton មានបញ្ហាកីឡាករ៦នាក់មុនពេលជួប Evertro។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Patterson, Tarkowski, Branthwaite, Mykolenko; Harrison, Onana, Garner, Gueye, McNeil; Beto
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់Pickford; Patterson, Tarkowski, Branthwaite, Mykolenko; Harrison, Onana, Garner, Gueye, McNeil; Beto
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ២ : ០ Everton
ប្រភព:whoscored &sportskeeda&sportsmole
ជាលើកទី៣សម្រាប់ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះខណៈការប្រជែងដណ្តើមពាន Premier League នឹងត្រូវសម្រេចនៅថ្ងៃចុងក្រោយនៃការប្រកួតបិទរដូវកាល ខណៈក្រុមម្ចាស់ជើងឯក Manchester City កំពុងសម្លឹងរកការការពារពានរបស់ខ្លួននៅផ្ទះនាទឹកដី Eithad ទល់នឹងក្រុមញញួរធំ West Ham United សម្រាប់ការប្រកួតចុងក្រោយនៅថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង ១០យប់។សម្រាប់ក្រុមលោក David Moyes អាចដើរតួជាក្តីសង្ឃឹមតែមួយគត់ដែលអាចជំនួសអោយក្រុម Arsenal របស់លោក Mikel Arteta ក្នុងការបង្អាក់ការលើកពានក្រុមលោក Pep Guardiola ដើម្បីសាងប្រវត្តិសាស្រ្តលើកពាន ក្របខណ្ឌ EPL ជាលើកទី៤បាននោះ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ Man.City គឺធ្វើបានល្អណាស់ ខណៈពួកគេមិនដែលចាញ់និងឈរនៅលេខរៀងទី១ ដោយមានគម្លាត ពីក្រុម Arsenal ២ពិន្ទុប៉ុណ្ណោះ ។សម្រាប់ West Ham វិញ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺឈ្នះ២ចាញ់៣ស្មើ១បច្ចុប្បន្នឈរនៅលេខរៀងទី១៥។ ជួបគ្នាដើមរដូវកាល West Ham ១:៣ Man.City។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.City […]