(អាមេរិក)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Luis Suárez នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំ ដើម្បីចូលរួមជាមួយក្លឹប Inter Miami ក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួន។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងពាក្យសំដីបានចាប់ផ្តើម តាំងពីខែវិច្ឆិកាមកម្លេស ហើយនឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រកាសជាផ្លូវការ។ មិនតែប៉ុណ្ណោះ កិច្ចកុងត្រានេះនឹងមានសុពលភាព ១ រដូវកាល ប៉ុន្តែមានជម្រើសក្នុងការបន្តរយៈពេល១ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ ២០២៥៕
ប្រភព៖ Fabrizio Romano
(អង់គ្លេស)៖ យោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនលក់កីឡាកររបស់ខ្លួន ៤រូប មានដូចជា Ian Maatsen, Trevoh Chalobah, Armando Broja និង Conor Gallagher ដើម្បីស្តារជំហរហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាតំណែងខ្សែការពារឆ្នើម Levi Colwill នៅរដូវក្តៅនេះផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.City ត្រូវការឈ្នះក្រុមក្បែរតំបន់កាត់ចោល Nottingham Forest ដើម្បីក្តីសង្ឃឹមប្រជែងពាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Liverpool បានព្យាយាមចុះហត្ថលេខាលើ Colwill ខណៈឥឡូវនេះហង្សក្រហមអាចនឹងមិនចុះហត្ថលេខាលើខ្សែការពារវ័យ ២១ឆ្នាំរូបនេះបានដោយជោគជ័យនោះទេ ស្របពេល Joel Matip ទំនងជានឹងចាកចេញពីទឹកដី Anfield ក្នុងរដូវកាលនេះផងដែរ។ សរុបមកវិញ ការចាកចេញរបស់កីឡាករ Chelsea ទាំង៤រូបនេះ អាចជាការសម្រេចដ៏ត្រឹមត្រូវដែរឬទេ ក៏ព្រោះថាពួកគេសុទ្ធសឹងតែជាកីឡាករកំពុងតែវិវត្តន៍បានយ៉ាងល្អ គួរឲ្យកត់សម្គាល់៕ ប្រភព៖ […]