(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង បន្ទាប់ពីបានលេង ១៧ ប្រកួត នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield នៅចុងសប្តាហ៍នេះ ដើម្បីយក ៣ ពិន្ទុបន្ថែម។ ប៉ុន្តែជាមួយនឹងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ខណៈលោក Mikel Arteta ត្រូវបានអះអាងថាបានកំណត់អត្តសញ្ញាណលើខ្សែបម្រើ Martin Zubimendi របស់ក្រុម Real Sociedad ដែលត្រូវបានអ្នកគាំទ្រប្រៀបធៀបសមត្ថភាពប្រដូច Sergio Busquets។
បើយោងតាមសារព័ត៌មានចុងក្រោយ The Atheltic របស់លោក David Ornstein បានឲ្យដឹងថា ខ្សែបម្រើរូបនេះនៅតែជាជម្រើសចង់បានរបស់ក្រុម Arsenal បើទោះជាពីមុនមិនទាន់មានផែនការក៏ដោយ។ ទន្ទឹមនឹងនេះ នៅអាយុត្រឹម២៤ឆ្នាំ កីឡាករសញ្ជាតិអេស្ប៉ាញ មិនមានបំណងចង់ចាកចេញពី Real Sociedad ក្នុងពេលឆាប់ៗនោះទេ។ បើទោះជាយ៉ាងនេះក្តី Arsenal នឹងត្រូវបង្ខំចិត្តបញ្ចុះបញ្ចូល និងត្រៀមបង្កើនប្រាក់បន្ថែមដល់ ៥១លានផោន សម្រាប់កិច្ចព្រៀមមួួយនេះ៕
ប្រភព៖ sportbible
ក្រុមពីរទទួលបានលទ្ធផលខុសគ្នាបន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League គឺ Atalanta បានឆ្លងផុតទៅវគ្គផ្តាច់ព្រ័ត្រក្រោយផ្តួល Marseille ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈ Roma បានធ្លាក់ចេញក្រោមថ្វីជើងLeverkusen ។ដូច្នេះរវាងក្រុមអ៊ីតាលីទាំងពីរគឺពួកគេនិងត្រូវជួបគ្នាក្នុងការប្រកួតនៅវេលាម៉ោង១ និង ៤៥នាទីរាត្រីថ្ងៃអាទិត្យនៅក្របខណ្ឌ Serie A ខណៈ Atalanta BC ស្វាគមន៍ Roma មកកាន់កីឡដ្ឋាន Bergamo នៅវេលាម៉ោង ១និង៤៥នាទីទាបភ្លឺឈានចូលថ្ងៃចន្ទស្អែកនេះ។សម្រាប់៦ប្រកួតចុងក្រោយរបស់Atalanta ឈ្នះ៤ ស្មើ១និង ចាញ់១ ឈរនៅលេខរៀងទី ៥ ខណៈ ៦ប្រកួតចុងក្រោយរបស់ Roma ឈរនៅលេខរៀងទី៦ ក្រោយស្មើ ៣ ឈ្នះ២ និង ចាញ់១។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Aston Villa អាចទូទាត់បញ្ជីចាស់ជាមួយ Liverpool វិញដែរទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ជួបគ្នាជើងទី១ដើមរដូវកាលនេះ Roma0:១ […]