(អេស៉្បាញ)៖ ខ្សែបម្រើ Lucas Vazquez បានស៊ុុតបញ្ចូលទីចុងម៉ោង ៩០នាទី + ២ ធ្វើឲ្យក្រុមអធិរាជស Real Madrid ដែលមានគ្នាត្រឹម ១០ នាក់វាយយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Deportive Alaves ១ទល់នឹង០ ខណៈខ្សែការពារ Nacho Fernandez ទទួលបានការពិន័យកាតក្រហមនៅនាទីទី៥៤។ គួរជម្រាបដែរថា ម្ចាស់ជើងឯក UCL ១៤សម័យមាន ៤៥ ពិន្ទុស្មើគ្នាជាមួយក្រុម Girona ប៉ុន្តែ Real Madrid ឈរនៅកំពូលតារាង LaLiga ដោយឈ្នះគ្រាប់បាល់សរុប៕
សូមទស្សនានូវវីដេអូខាងក្រោម៖
ប្រភព៖ BBC
(អេស៉្បាញ)៖ ក្លឹបយក្សកាតាឡាន់ Barcelona ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណចម្បង និងចង់ផ្ទេរយកខ្សែប្រយុទ្ធ Darwin Nunez របស់ក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅនេះ ដោយចាត់ទុកថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយម្នាក់នេះជាអ្នកជំនួសដ៏ល្អបំផុតមួយសម្រាប់ Robert Lewandowski នេះបើយោងតាមសារព័ត៌មាន The Sun បានចេញផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ អុញនោះ! Man Utd គ្រោងលក់ Maguire ដើម្បីជាថ្នូរដោះដូរខ្សែការពារវ័យជំទង់រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Barcelona ស្ថិតក្រោមសម្ពាធក្នុងការលក់កីឡាករខ្លះនៅរដូវក្តៅនេះ ហើយការចាកចេញរបស់ Lewandowski ជាផលចំណេញដ៏ល្អ ដោយសារតែប្រាក់ខែយ៉ាងច្រើន ដែលក្លឹបត្រូវចំណាយសម្រាប់គាត់។ ស្របពេលជាមួយគ្នានេះ Barcelona មានទំនុកចិត្តខ្ពស់ថាពួកគេនឹងអាចបំពេញតាមតម្លៃដែលស្នើសុំពីសំណាក់ Liverpool សម្រាប់ Nunez បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ថ្មីៗនេះលោក Xavi ដែលជាគ្រូបង្វឹកក្លឹប Barcelona បច្ចុប្បន្នបានបន្តស្នាក់នៅ និងដឹកនាំក្លឹប១រដូវកាលបន្ថែមទៀត រីឯអនាគតខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lewandowski វិញ […]