Close
Featured-Image
Prediction:ហង្សក្រហម Liverpool អាចបន្តរក្សាកំណត់ត្រាល្អពេលជួបញញួរធំ West Ham បានទេ?
ទំហំអក្សរ
តូច
ធំ

ការប្រកួតវគ្គ៨ក្រុម EFL Cup ដើម្បីរកឃើញ៤ក្រុមចុងក្រោយធ្វើឡើងនៅទឹកដី Anfield រវាងក្រុមម្ចាស់ផ្ទះ Liverpool នៅយប់ថ្ងៃពុធ ខណៈហង្សក្រហមមានភារៈកិច្ច ត្រូវទទួលក្រុមញញួរធំ West Ham United ។គួរកត់សម្គាល់ថាក្រុមលោក Jurgen Klopp បានយកឈ្នះលើក្រុម Bournemouth និង Leicester City ដើម្បីឈានទៅដល់ដំណាក់កាលនេះ ខណៈក្រុមរហស្សនាមញញួរធំបានផ្តួល Arsenal បន្ទាប់ពីជោគជ័យក្នុងការប្រកួតបើដ៏លំបាកបន្តិចលើក្រុម Lincoln City ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Highlights: Liverpool 3-1 West Ham in 2023 Premier League | 12/11/2023 - VAVEL USA

១.ប្រវត្តិជួបគ្នា
ជួបគ្នា៧លើកគ្រប់ក្របខណ្ឌប្រកួតក្នុងផ្ទះ Liverpool តែងឈ្នះនៅទឹកដី Anfield ។ ទោះយ៉ាងណា Liverpool អាចរកបានមិនតិចជាង២ក្រាប់សម្រាប់ ការប្រកួត១២/១៥ដង ពេលជួបញញួរធំ។
២.ពត៌មានក្រុមLiverpool (ម្ចាស់ផ្ទះ)
Ryan Gravenberch មានបញ្ហារបួសសរសៃពួរពេលប្រកួតជាមួយក្រុម Man. United កាលពីថ្ងៃអាទិត្យ អាចនិងអវត្តមាននៅពេលនេះ។ Andy Robertson, Diogo Jota, Alexis Mac Allister, Stefan Bajcetic និង Joel Matip គឺសុទ្ធតែរងរបួស
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Gomez, Quansah, Tsimikas; Elliott, Endo, Jones; Salah, Gakpo, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

5 games in 13 days as Liverpool vs. West Ham date confirmed for League Cup - Liverpool FC - This Is Anfield
៣.ពត៌មានក្រុមWest Ham(ភ្ញៀវ)
ខ្សែប្រយុទ្ធ Michail Antonio ជាកីឡាករតែម្នាក់គត់ដែលអវត្តមានសម្រាប់ West Ham សម្រាប់ការធ្វើដំណើរទៅកាន់ Liverpool ។
Danny Ings អាចនឹងដឹកនាំក្រុមប្រកួតទល់អតីតក្រុម ខណៈ Pablo Fornals, Said Benrahma និង Maxwel Cornet ត្រៀមចូលលេង
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFabianski; Kehrer, Mavropanos, Aguerd, Cresswell; Soucek, Ward-Prowse; Kudus, Fornals, Benrahma; Ings
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២:១ West Ham Utd
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
No posts