(អង់គ្លេស)៖ បន្ទាប់ពីក្រុមបិសាចក្រហម Manchester United បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ទល់នឹងគូប្រជែងដ៏ជូរចត់របស់ពួកគេជាមួយក្រុមហង្សក្រហម Liverpool កាលពីអាទិត្យកន្លងទៅ ក្រុមបិសាចក្រហមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៧ ដោយមាន ៦ ពិន្ទុតាមពីក្រោយក្រុម Manchester City ដែលកំពុងឈរនៅចំណាត់ថា្នក់ទី៤ បណ្តោះអាសន្នក្នុងលីគ មាន៣៤ពិន្ទុ ខណៈក្រុមកាំភ្លើងធំ Arsenal ឈរនៅកំពូលតារាង។ យ៉ាងណាមិញ កីឡាករឆ្នើមៗមានទេពកោសល្យមួយចំនួនធំដូចជា Jadon Sancho, Van de Beek, Casemiro, … , ទំនងនឹងត្រូវចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ ដោយពួកគេស្ថិតនៅក្នុងបញ្ជីដោះដូរកីឡាករ ខណៈអ្នកចាត់ការទូទៅក្លឹបលោក Erik ten Hag ក៏មានេះពាក្យចចាមអារាមថា អ្នកកាន់កាប់ក្លឹបបិសាចក្រហមថ្មីលោក Sir Jim អាចនឹងបណ្តេញគាត់ឲ្យចុះចេញតំណែងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រក្រុមបិសាចក្រហមនៅតែជឿជាក់យ៉ាងមុតមាំថា ក្លឹបនឹងស្តារមុខមាត់ឡើងវិញ ដោយបញ្ចប់យ៉ាងហោចណាស់ នៅចំណាត់ថា្នក់ទី៤ បើទោះជាយកមិនបានលើកពានក៏ដោយចុះ៕
ប្រភព៖ sportbible
(អេស៉្បាញ)៖ ក្លឹបអធិរាជស Real Madrid ដណ្តើមបានជ័យជម្នះជើងទី២ ១:០ ទៅលើក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ដ៏មិនគួរឱ្យជឿ ដោយសរុបទាំង២ជើង ៤:៣ ។ គួរកត់សម្គាល់ថា នៅចុងម៉ោងទៅហើយនោះខ្សែប្រយុទ្ធ Mato Joselu បានស៊ុតបញ្ចូលទីតាមស្មើនៅនាទី៨៨ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនធម្មតា! ត្រឹម៣នាទី Real Madrid វាយបក២គ្រាប់ ផ្តួល Bayern ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា ក្រោយទទួលជ័យជម្នះ Real Madrid បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រដូវកាល ២០២៣/២៤ នេះ ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Borussia Dortmund ៕ សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖