Close
Ads: 88BOL
Featured-Image
លោក Pochettino បង្ហើបឈ្មោះ និង ប្រភេទកីឡាករដែល Chelsea ត្រូវការបំផុត(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

លោក Mauricio Pochettino គ្រូបង្វឹកក្រុម Chelsea បានអះអាងថាកូនក្រុមរបស់លោកគឺ Conor Gallagher គឺជាប្រភេទកីឡាករ​ដែលក្រុម​តោខៀវត្រូវការបំផុតនៅ ក្នុងក្រុមស្របពេលអនាគតរបស់កីឡាករអន្តរជាតិអង់គ្លេសនៅមិនទាន់​បានផ្តល់ទំនុកចិត្ត​១០០ភាគរយពីក្រុម​នៅឡើយនោះគួររំលឹកថាអតីតយុវជនថ្នាលដែលរីកធំធាត់ចេញពីក្រុមយុវជននៅកីឡដ្ឋាន Stamford Bridge រូបនេះធ្លាប់ត្រូវបានក្លឹបផ្តល់​អោយក្រុមដទៃទៀតខ្ចីជើងមានដូចជា Charlton Athletic, Swansea City, West Bromwich Albion និង Crystal Palace ជាដើម។ ហើយទំី​បំផុតGallagher បច្ចុប្បន្នមានវ័យ២៣ឆ្នំាត្រូវបានក្រុមប្រូម៉ូតឡើងមកជាក្រុមឈុតធំជាផ្លូវការ ក្នុងឆ្នាំ ២០២២ កំលុងពេលរូបលោកThomas Tuchel, Graham Potter និង Frank Lampard នៅបំពេញតួនាទី។ផ្ទុយទៅវិញការមកដល់របស់ Enzo Fernandez, Moises Caicedo, Cole Palmer និង Romeo Lavia ក្នុងឆ្នាំ ២០២៣ បានធ្វើអោយអនាគតរបស់ Gallagher ខើចឪកាសចូលលេង បើទោះបីជាអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Pochettino កំពុងត្រៀមផ្តល់ទំនុកចិត្តដល់រូបគេជាមួយកុងត្រាថ្មីខណៈកិច្ចសន្យាចាស់និងអស់សុពលភាពនៅឆ្នាំ២០២៤នេះហើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea Transfer News Roundup: Blues planning Conor Gallagher exit; club backing Mauricio Pochettino, and more - December 12, 2023

Pochettino on managing a young squad and Gallagher's importance | News | Official Site | Chelsea Football Club

គេហទំព័រ Everning Standard បានដកស្រង់សម្តីរបស់គ្រូបង្វឹកវ័យ៥១ឆ្នាំបានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំមិនចាំបាច់និយាយច្រើនពេកទេ ព្រោះវាមិនមែនជាការសម្រេច ចិត្តរបស់ខ្ញុំទេ។ គាត់ស្ថិតក្នុងជម្រើស១១នាក់ដំបូងក្នុងការប្រកួតស្ទើរតែទាំងអស់ ហើយជាប្រធានក្រុមម្នាក់។ សម្រាប់ខ្ញុំ គាត់គឺជាប្រភេទកីឡាករដែលក្លឹបត្រូវការ។គាត់មានសារៈ​សំខាន់និងមានតម្លៃសម្រាប់ Chelsea ព្រោះគាត់បានរីកធំធាត់ និង អភិវឌ្ឍខ្លួនចេញពីថ្នាលសាលា ហើយគាត់ក៏បានដឹងពីអត្តសញ្ញាណរបស់ក្លឹប ជាមួយការប្តេជ្ញា​ចិត្តខ្ពស់បំផុត

ក្រុមរបស់លោក Pochettino ត្ៀមរៀបចំធ្វើជាម្ចាស់ផ្ទះទទួលក្រុម Newcastle United ក្នុងការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ EFL Cup
នៅថ្ងៃអង្គារមុនពេលធ្វើដំណើរទៅផ្ទះ Wolverhampton សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅថ្ងៃបុណ្យណូអែល។
ប្រភព:sportsmole

វីដេអូ:

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 37 27 7 3 93 33 +60 88
    2 Arsenal 37 27 5 5 89 28 +61 86
    3 Liverpool 37 23 10 4 84 41 +43 79
    4 Aston Villa 37 20 8 9 76 56 +20 68
    5 Tottenham Hotspur 37 19 6 12 71 61 +10 63
    6 Chelsea 37 17 9 11 75 62 +13 60
    7 Newcastle United 37 17 6 14 81 60 +21 57
    8 Manchester United 37 17 6 14 55 58 -3 57
    9 West Ham United 37 14 10 13 59 71 -12 52
    10 Brighton & Hov… 37 12 12 13 55 60 -5 48
    11 AFC Bournemouth 37 13 9 15 53 65 -12 48
    12 Crystal Palace 37 12 10 15 52 58 -6 46
    13 Wolverhampton Wanderers 37 13 7 17 50 63 -13 46
    14 Fulham 37 12 8 17 51 59 -8 44
    15 Everton 37 13 9 15 39 49 -10 40
    16 Brentford 37 10 9 18 54 61 -7 39
    17 Nottingham Forest 37 8 9 20 47 66 -19 29
    18 Luton Town 37 6 8 23 50 81 -31 26
    19 Burnley 37 5 9 23 40 76 -36 24
    20 Sheffield United 37 3 7 27 35 101 -66 16
  • Sponsor by 88Bol