សង្វៀនគ្រុឌគុនខ្មែរ រៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ចូលរួបអបអរសាទរមហាព្រឹត្តិការណ៍ «រំលឹកគុណអង្គរ ២០២៣» លើកទី៤ ដោយនាំយកទស្សនីយភាពដ៏អស្ចារ្យនៃសិល្ប:គុនខ្មែរបុរាណ និងប្រដាល់គុនខ្មែរ ទៅកាន់ទឹកដីអច្ឆរិយៈ សៀមរាប អង្គរ ក្រោមការជ្រមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរ និងផ្សព្វផ្សាយក្បាច់គុនខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឪកាសដ៏ពិសេសនេះ។
នេះគឺជាព្រឹត្តការណ៍ដ៏កម្រ មិនធ្លាប់មានពីមុនមកដែលមានការបង្ហាញក្បាច់គុនបុរាណខ្មែរ និងការរៀបចំកម្មវិធីប្រដាល់គុនខ្មែរ នៅលើទឹកដីដ៏ពិសិដ្ឋនេះ ដែលសម្បត្តិវប្បធម៌ពីដូនតាមួយនេះ បានឆ្លាក់ជាសាវតានៅលើប្រាង្គប្រាសាទអង្គរ និង ប្រាសាទផ្សេងៗមួយចំនួនទៀត ហើយពេលនេះបានដាក់បង្ហាញនូវសកម្មភាពពិតៗនៅលើទឹកដីអង្គរផ្ទាល់តែម្តង។ កម្មវិធីនេះធ្វើឡើងចំនួន ២ថ្ងៃ គឺថ្ងៃទី១៦ និង១៧ ធ្នូ ឆ្នាំ២០២៣ នៅមុខព្រះលានជល់ដំរី ចាប់ពីម៉ោង៦ល្ងាចតទៅ ជាមួយនឹងវត្តមានចូលរួមទស្សនា និងគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករនារាត្រីទី១កន្លងទៅ។ ភ្ញៀវជាតិ និងអន្តរជាតិបានលើកឡើង និងស្ងើចសរសើរពីការរៀបចំ ជាពិសេសទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទយើងនាពេលរាត្រីដែលបំភ្លឺដោយភ្លើងពណ៍ដ៏ល្អប្រណិត និងឥតខ្ចោះដែលគ្រប់គ្នាកម្របានឃើញ។
គួររំលឹកផងដែរថាពិធី «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើឡើងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការរៀបចំកម្មវិធីបែបសាសនា និងការសម្តែងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ដើម្បីសម្តែងនូវការដឹងគុណចំពោះបុព្វការីជន និងដើម្បីធ្វើឱ្យអង្គរកាន់តែក្លាយជាទីគោរពសក្ការៈសម្រាប់កូនខ្មែរ។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាក្រុមហ៊ុនធំមួយដែលតែងតែចូលរួមលើកស្ទួយវប្បធម៌ខ្មែរយ៉ាងខ្លាំងក្លាតាមរយៈការគាំទ្រនូវការបង្កើតសកម្មភាពសិល្បៈ ផ្សព្វផ្សាយពីវប្បធម៌ និងលើកស្ទួយកិត្យានុភាពនៃប្រទេសជាតិរបស់យើងអោយកាន់តែល្បីល្បាញលើពិភពលោក។
គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកីឡាដ៏ល្បីល្បាញរបស់អង់គ្លេសចំនួនបីស្ថាប័ន្តពីការសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។មានន័យថាបុរសសញ្ជាតិហូឡង់រូបនេះមិនបានទទួលយកសំណួរពីគេហទំព័រ The Sun, The Mirror និង Manchester Evening News នោះឡើយ ។ការពិតក្រុមអ្នកកាសែតដែលតំណាងអោយស្ថាប័នទាំងបីខាងលើនេះពិតជាមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ុន្តែការពិតគឺពួកគេបានដឹងជាមុនថា ពេលវេលានេះគឺក្រុមរបស់ខ្លួននិងមិនត្រូវបានផ្តល់ឪកាសអោយសួរសំណួរនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់កីឡាកររបស់ក្រុមបិសាចក្រហមព្រមជាមួយនិងគ្រូបង្វឹកលោក Ten Hag បានរងការរិះគន់យ៉ាងខ្លាំងទោះបីជាពួកគេបានកក់កៅអីទៅវគ្គ ផ្តាច់ព្រ័ត្រ FA Cup ក្រោយផ្តួលក្រុមCoventry ដោយបាល់ប៉េណាំងទីកាត់សេចក្តីទោះបីជាបាននាំមុខមុនដោយលទ្ធផល៣ទល់និង០ទៅហើយក្តី។ទោះយ៉ាងណាលោក Ten Hag បានទទួលស្គាល់វាជារឿងដ៏អាម៉ាស់បំផុតមួយ។ វាមិនមែនជាលើកទី១នោះទេដែលបុរសវ័យ៥៦ឆ្នាំរូបនេះបានបញ្ចេញសកម្មភាពយ៉ាងដូច្នេះក៏ព្រោះតែកាលពីដើមរដូវកាលនេះអតីត គ្រុបង្វឹក Ajax បានហាមប្រាមអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយចំនួនបួន បន្ទាប់ពីរូបលោកអះអាងថាពួកគេមិនបានទទួលសិទ្ធិពិសំណាក់ក្រុមMan. United អោយពណ៌នាចំពោះរឿងអវិជ្ជមានរបស់ក្លឹបនោះឡើយ ។Man.United បច្ចុប្បន្នឈរនៅលេខរៀងទី៦ […]