Close
Sponsor ads Featured-Image
សង្វៀនគ្រុឌគុនខ្មែរ នាំយកទស្សនីយភាពដ៏កម្រដំបូងគេទៅកាន់ទឹកដីអង្គរ អបអរសាទរពិធី រំលឹកគុណអង្គរ ២០២៣
ទំហំអក្សរ
តូច
ធំ

សង្វៀនគ្រុឌគុនខ្មែរ រៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ របស់​ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ចូលរួបអបអរសាទរមហាព្រឹត្តិការណ៍ «រំលឹកគុណអង្គរ ២០២៣» លើកទី៤ ដោយនាំយក​ទស្សនីយភាពដ៏អស្ចារ្យនៃសិល្ប:គុនខ្មែរបុរាណ និងប្រដាល់គុនខ្មែរ ទៅកាន់ទឹកដីអច្ឆរិយៈ សៀមរាប អង្គរ ក្រោម​ការ​​ជ្រមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរ និងផ្សព្វផ្សាយក្បាច់គុនខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ក្នុង​ឪកាសដ៏ពិសេសនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

នេះគឺជាព្រឹត្តការណ៍ដ៏កម្រ មិនធ្លាប់មានពីមុនមកដែលមានការបង្ហាញក្បាច់គុនបុរាណខ្មែរ និងការរៀបចំកម្មវិធីប្រដាល់គុនខ្មែរ នៅលើទឹកដីដ៏ពិសិដ្ឋនេះ ដែលសម្បត្តិវប្បធម៌ពីដូនតាមួយនេះ បានឆ្លាក់ជាសាវតានៅលើប្រាង្គប្រាសាទអង្គរ និង ប្រាសាទផ្សេងៗមួយចំនួនទៀត ហើយពេលនេះបានដាក់បង្ហាញនូវសកម្មភាពពិតៗនៅលើទឹកដីអង្គរផ្ទាល់តែម្តង។ កម្មវិធីនេះធ្វើឡើងចំនួន ២ថ្ងៃ គឺថ្ងៃទី១៦ និង១៧ ធ្នូ ឆ្នាំ២០២៣ នៅមុខព្រះលានជល់ដំរី ចាប់ពីម៉ោង៦ល្ងាចតទៅ ជាមួយនឹងវត្តមានចូលរួមទស្សនា និងគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ​ជាច្រើនកុះករនា​រាត្រីទី១កន្លងទៅ។ ភ្ញៀវជាតិ និងអន្តរជាតិបានលើកឡើង និងស្ងើចសរសើរពីការរៀបចំ ជាពិសេសទិដ្ឋភាព​ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទយើងនាពេលរាត្រីដែលបំភ្លឺដោយភ្លើងពណ៍ដ៏ល្អប្រណិត និងឥតខ្ចោះដែលគ្រប់គ្នា​កម្របានឃើញ។

គួររំលឹកផងដែរថាពិធី «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើឡើងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការរៀបចំកម្មវិធីបែបសាសនា និងការសម្តែងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ដើម្បីសម្តែងនូវការដឹងគុណចំពោះបុព្វការីជន និងដើម្បីធ្វើឱ្យអង្គរកាន់តែក្លាយជាទីគោរពសក្ការៈសម្រាប់​​កូនខ្មែរ។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាក្រុមហ៊ុនធំមួយដែលតែងតែចូលរួមលើកស្ទួយវប្បធម៌ខ្មែរយ៉ាងខ្លាំងក្លាតាមរយៈការគាំទ្រនូវការបង្កើតសកម្មភាពសិល្បៈ ផ្សព្វផ្សាយពីវប្បធម៌ និងលើកស្ទួយកិត្យានុភាពនៃប្រទេសជាតិរបស់យើងអោយកាន់តែល្បីល្បាញលើពិភពលោក។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Chelsea ឆ្មក់បានតារាឆ្នើមវ័យក្មេងម្នាក់ ក្នុងកញ្ចប់ទឹកប្រាក់ជាង«៥០លានផោន»
featured image

(អាល្លឺម៉ង់)៖ ក្លឹប Borussia Dortmund បានប្រកាសពីការព្រមព្រៀងគ្នាជាមួយក្លឹបតោខៀវ Chelsea ក្នុងការចរចាទិញលក់ខ្សែបម្រើស្លាប Jamie Gittens ក្នុងតម្លៃប្រមាណ ៤៨.៥លានផោន បូកបន្ថែម ៣.៥លានផោនផ្សេងទៀតផងដែរនាពេលថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Chelsea ឆ្មក់បានតារាឆ្នើមវ័យក្មេងម្នាក់ ក្នុងកញ្ចប់ទឹកប្រាក់ជាង«៥០លានផោន» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យទើបតែ ២០ឆ្នាំ ដែលស្ថិតក្នុងឈុត U-21 អង់គ្លេសបច្ចុប្បន្ន បានក្លាយជាសមាជិកថ្មីទី៥ របស់ Chelsea ក្នុងរដូវកាលដោះ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ ក្រោយការមកដល់របស់កីឡាករ Liam Delap, Joao Pedro, Dario Essugo និង Mamadou Sarr ដែលកំពុងចូលរួមជាមួយតោខៀវនៅក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ កីឡាករ Estevao Willian […]

ចុចអានបន្ត
អត្ថបទទាក់ទង