Close
Featured-Image
បញ្ហាហ្នឹងទៀតហើយ! ដឹងមូលហេតុការប្រកួត Bournemouth និង Luton Town ត្រូវទុកជាមោឃៈ
ទំហំអក្សរ
តូច
ធំ

ក្លឹប Luton Town បានបញ្ជាក់ជាផ្លូវការណ៏ថាប្រធានក្រុមវ័យ២៩ឆ្នាំកីឡាករ Tom Lockyer បានជួបប្រទះឧប្បតិ្តហេតុហេតុគាំងបេះដូង នៅពេល​ដែលកីឡាករលេង​តួនាទីបម្រើ-ការពាររូបនេះបានដួលអំឡុងពេលការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៧កាលពីថ្ងៃសៅរ៍​ជាមួយ​ក្រុមម្ចាស់ផ្ទះ Bournemouth នៅតង់ទីពីរ។មានន័យថាការប្រកួតនៅកីឡដ្ឋាន Vitality ត្រូវបាន​ចាត់ទុកជាមោឃៈបន្ទាប់ពីការពន្យា​ពេលជាច្រើន​នាទីត្រូវ​បានដាក់ចេញ។ គួរបញ្ជាក់ថា Lockyer បានដួលស្រឹបចុះនៅនៅជិតប្រអប់ទី២ភ្លាមៗហើយមិនមាន​កីឡាករមិត្តរួមក្រុមណានៅ​ជិត​នោះ​ភ្លាមៗទេ។ទោះ​យ៉ាងណាមិត្តរួមក្រុមមួយចំនួនរបស់ Lockyer មានការព្រួយបារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញ​ហេតុការណ៏​នេះ​ភ្លាមៗនោះ​អ្នក​ចាត់ការ Rob Edwards បានប្រញាប់ប្រញាល់ទៅកាន់ទីលានក្នុងការប៉ុនប៉ងដើម្បីជួយប្រធានក្រុមរបស់គាត់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Tom Lockyer suffered cardiac arrest during Luton Town's abandoned game against  Bournemouth that saw him collapse on pitch - confirmed as being 'stable' in  hospital | Goal.com Nigeria

Explaining cardiac arrest after Tom Lockyer collapse: How common is it in  young footballers? - The Athletic

Luton Town captain Tom Lockyer suffers cardiac arrest, collapses on the  pitch as Bournemouth match abandoned

ទីបំផុតកីឡាករទាំងពីរក្រុមត្រូវបានដកចេញពីទីលាន ខណៈកីឡាករសញ្ជាតិវែលរូបនេះត្រូវបានក្រុមគ្រូពេទ្យ​ធ្វើការសង្គ្រោះបឋម​ភ្លាមៗនៅលើ​ទីលាន មុនពេលបញ្ជូនចេញពីទីលានប្រកួតទៅកាន់មន្ទីរពេទ្យ។រំលឹកថាមិនមែនជាលើកទី១នោះទេសម្រាប់ Lockyer ខណៈរូបគេ​ក៏ធ្លាប់​ដួល​លើទីលានផងដែរដោយសារតែបញ្ហាបេះដូងនេះអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play Championship នៅ Wembley កាលពីដើមឆ្នាំនេះ។

ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
featured image

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League […]

ចុចអានបន្ត
អត្ថបទទាក់ទង