

ក្រុមតោខៀវ Chelsea កំពុងតែចង់គេចផុតពីការបរាជ័យបីលើកជាប់គ្នានៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់យុគសម័យលោក Mauricio Pochettino ដឹកនាំក្រុមពេលក្លឹបមានមូលដ្ឋានៅភាគខាងលិចទីក្រុងឡូងដ៏ និងបើកទ្វារកីឡដ្ឋាន Stamford Bridge ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវបាតតារាង Sheffield United នៅរសៀលថ្ងៃសៅវេលាម៉ោង១០យប់នេះ។ ៦ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះធ្វើមិនបានល្អទេ ដោយចាញ់៣ឈ្នះ២ស្មើ១ ហើយ២ប្រកួតចុងក្រោយគឺចាញ់ក្រៅទឹកដីគឺ Man.Utd ២ទល់និង១មុនបន្តចាញ់ Everton ២ទល់និង០ទៀត បច្ចុប្បន្នក្រុមកំពុងឈរនៅលេខរៀងទី១២។ រីឯ Sheffield Utd ឈ្នះ២ចាញ់៣និងស្មើ១បច្ចុប្បន្នឈរនៅលេខរៀងទី២០។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយគឺ Chelsea ឈ្នះ៣ ចាញ់១ និង ស្មើ១។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
ក្រុមតោខៀវបានមើលឃើញថាប្រធានក្រុម Reece James មានបញ្ហារបួសសរសៃពួរមួយទៀតហើយលើកនេះកីឡាករអន្តរជាតិអង់គ្លេសនឹងត្រូវអវត្តមានរហូតដល់បីខែជាមួយនឹងបញ្ហាសរសៃពួរ។រីឯ Nicolas Jackson អាចត្រលប់មកក្រុមវិញបន្ទាប់ពី Armando Broja បានចូលលេងពេលជួប Everton កាលពីចុងសប្តាហ៍មុន។អ្នកចាំទី Robert Sanchez និងខ្សែការពារ Marc Cucurella ទាំងពីរនាក់ត្រូវសម្រាកនៅក្រៅទីលាន បន្ទាប់ពីរបួសកាលពីសប្តាហ៏មុន
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Disasi, Silva, Badiashile, Colwill; Fernandez, Caicedo; Sterling, Gallagher, Palmer; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមSheffield Utd(ភ្ញៀវ)
Sheffield United ស្វាគមន៍ការត្រលប់មកវិញរបស់ Oliver Norwood និង Oli McBurnie ពីការព្យួររៀងៗខ្លួន ប៉ុន្តែ Jack Robinson ត្រូវតែជាប់បម្រាមមួយប្រកួតសម្រាប់កាតលឿងចំនួនប្រាំ។គ្រូបង្វឹក Chris Wilder ដែលត្រលប់មកវិញគួរតែសម្លឹងមើលទៅលើ XI ស្រដៀងគ្នាទៅនឹងអ្វីដែលទទួលបានទាំងបីពិន្ទុទល់នឹង Brentford លើកចុងក្រោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFoderingham; Bogle, Ahmedhodzic, Trusty, Lowe; McAtee, Norwood, Souza, Hamer, Archer; McBurnie
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ២ : ១ Sheffield Utd
ប្រភព:whoscored &sportskeeda&sportsmole


មជ្ឈដ្ឋានបាល់ទាត់ហាក់ប្លែកអារម្មណ៍ និង មានការស្រលាំងកាំងក្រោយការប្រកួតផ្តាច់ព្រ័ត្រកាលពីព្រឹកថ្ងៃនច្ទ ទូរទស្សន៍ដែលបានទទួលសិទ្ធិផ្សាយពានរង្វាន់ Club World Cup ២០២៥ ដែលទើបតែបញ្ចប់នៅថ្ងៃដដែលគឺ DAZN បានធ្វើបទសម្ភាសន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រាប់រូបលោកថាពានរង្វាន់ក្លឹបបាល់ទាត់អាជីពដ៍ធំដែលបានដាក់បង្ហាញនៅសេតវិមានកាលពីខែមីនាគឺនៅតែបន្តទុកនៅទីនោះជារៀងរហូត ខណៈពានដែលបានប្រគល់ជូនថ្ងៃផ្តាច់ព្រ័ត្រកាលពីថ្ងៃចន្ទគឺជាពានទីពីររឺពានថតចម្លងទៅវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ត្រៀមវៃចេញកីឡាករ៦រូបមុនរដូវកាលថ្មីចាប់ផ្តើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោកTrump ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៨បានលើកឡើងយ៉ាងដូច្នេះថាៈ មន្ត្រី FIFA ធ្លាប់បានឆ្លើយថា យើងនឹងមិនយកវាទេ។ អ្នកអាចមានវាជារៀងរហូតនៅក្នុង Oval Office(ទីកន្លែងធ្វើការរបស់ប្រធានាធិបតី) ។ យើងកំពុងបង្កើតថ្មី។ ហើយពួកគេពិតជាបានបង្កើតថ្មីមែនដូច្នេះវាពិតជាគួរឱ្យរំភើបណាស់។ ការពិតជាផ្លូវការណ៍FIFA មិនធ្លាប់បានប្រកាសពីគម្រោងបង្កើតពានរង្វាន់ Club World Cup ដល់ទៅពីរដូច្នេះទេ ខណៈដែលទំព័រ Instagram ផ្លូវការរបស់ Chelsea បានបង្ហោះរួមថតអ្នកបើកយន្តហោះប្រចាំក្លឹបកាន់ពាន តែគេមិនដឹងថាវាជាពានថតចម្លង(Copy)ឬអត់?មុនពេលក្រុមចាកចេញដំណើរទៅកាន់ទីក្រុងឡុងដ៍នោះ។ ប្រភព:usatoday



